ស្រីខលមកប្ដី ប្រពន្ធសួរថា គេ​ខល​មក​ម្តេច​មិន​លើក ប្ដីប្រាប់ថា មេ​មួយ​ហ្នឹង​សាំ​ណាស់ ស្រាប់តែប្រពន្ធប៉ោងមុខមាត់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ផ្ទុប​ទ្វា​វាយ​ប្រពន្ធ​បណ្តា​ល​អោយ​ប៉ោង​មុខ​មាត់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិត​ខាង​រាយការណ៍​ទៅ​សម​ត្ថ​កិច្ច​ចុះ​អន្តរាគមន៍ភ្លាម ព្រោះ​ខឹង​ប្រពន្ធ​ដ​ណ្តើ​មទូរសព្ទ​ទៅ​និយាយ​ខណះ​មាន​នារី​ម្នាក់​ខល​មក ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ត្រង់ ថ្ងៃទី២៩​ខែ​វិច្ឆិ​កា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល មួយ​កន្លែង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​ប្រពន្ធ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​នារី​ម្នាក់​ខល​មក​លេខ​ទូរស័ព្ទ​ប្តី ពេល​នោះ​រូប​គាត់​បាន​និយាយ​ថា គេ​ខល​មក​ម្តេច​មិន​លើក ពេល​នោះ​បុរស​ជា​ប្តី​បាន​តប​ថា មិន​លើក​ទេ​មេ​មួយ​​(ស្រី)​ហ្នឹង​សាំ​ណាស់ ។

សាក្សី​បាន​បន្ត​ថា បើ​បង​មិន​លើក​ទុក​ឲ្យ​​​ខ្ញុំ​ជា​អ្នក​លើក ព្រោះ​ម្នាក់​ហ្នឹង​ធ្លាប់​ជេ​ខ្ញុំ​ម្តង​រួម​មក​ហើយ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​យក​ទូរស័ព្ទ​និយាយ​តែ​ត្រូវ​បាន​បុរសជា​ប្តី​ចាប់​មក​វិញ​រួច​វាយ​បណ្តាល​ឲ្យ​ប៉ោង​មុខ​មាត់ បង្កកា​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថ​កិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាម និង​ហៅ​បុរស​ជា​​ប្តីទៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ ដើម្បី​ធ្វើ​ការ​អប់រំ​ហើយ​ក៏​បាន​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ៕