អ្នក​លក់​​ដូរនៅ​ផ្សារ​រាត្រី ប្រមូល​​ផ្តុំ​គ្នា​ធ្វើ​ការ​ត​វ៉ា​រឿង ធ្វើ​ធុង​ថ្មី​ដាក់​ឥវ៉ាន់

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៧ អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រាត្រី ៧០​នាក់​តំណាង​អោយ​២០០តូប បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ​ចំណុច​ផ្សារ​រាត្រី ស្ថិត​នៅ​ផ្លូវ​ស៊ីសុវត្ថិ កែង​ផ្លូវ​១០៦/១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។

ក្នង​ការ​ប្រមូល​ផ្ដុំ​តវ៉ា​​នេះ ​គឺ​ដោយ​សារ​ប្រធាន​ផ្សា​រសុំ​អោយ​ពួក​គាត់​ធ្វើ​ធុង​ថ្មី​ដាក់​ឥវ៉ាន់ ដែល​មាន​ទំហំ​បណ្តោយ​ប្រវែង​១​ម៉ែត្រ ទទឹង០,៥ ៥​ម៉ែត្រ​កម្ពស់ ០,៥៥​ម៉ែត្រ ប៉ុន្តែ ពួក​គាត់​មិន​យ​ល់​ព្រម​ព្រោះ ធុង​នេះ វា​តូច​ពេក​ដាក់​ឥវ៉ាន់​មិន​អស់ ដូច្នេះ ទើបពួកគាត់​សុំរ​ក្សា​នូវ​ធុង​ចាស់​ដ​ដែល រហូត​ដល់​ម៉ោង​១០ និង ៣០នាទី ព្រឹក​ថ្ងៃ​ដ​ដែល លោក​អភិបាលខណ្ឌ​បាន​ស្នើរ​ឲ្យ​​ក្រុម​អាជីករ និង​ប្រធានផ្សារ ចុះ​ទៅ​ដោះ​ស្រាយ​នៅ​សាលា​ខណ្ឌ​ដូនពេញ ទើប​ក្រុម​អាជីវករ​បាន​នាំ​គ្នា​មក​ដល់​សាលា​ខណ្ឌ​ដូន​ពេញ ចូល​ពិភាក្សា ដើម្បី​ធ្វើ​ការដោះ​ស្រាយ​គ្នា ៕