នាយ ចឺម បានសម្រេចចិត្ត​ឈប់​ពី ក្រុម​កំប្លែង​CTN​លេច​លឺ​ថា មានប​ញ្ហាផ្ទៃ​ក្នុង​ជា​មួយនាយពាក់ មី

ភ្នំពេញៈ តារាកំប្លែងនាយ ចឺម កំពុងតែទទួលការគាំទ្រជាច្រើនពី ទស្សនិកជន នាពេលបច្ចុប្បន្នបានសម្រេចចិត្តលាឈប់ពីក្រុមកំប្លែង CTNលេចលឺថាមាន បញ្ហាផ្ទៃក្នុងជាមួយនាយពាក់មី ខណៈ​លោ​ក​តាវិចទ័រអះអាងថាគឺជា រឿងមិនពិតនោះទេ ។

ប្រភពជិត​ស្និទ្ធិ​នាយ ចឺម បាន​អះអាង​ថា នាយ​បាន​ប៉ះពាក្យ​សម្ដី គ្នា​ជា​យូរ​មក​ហើយ ជា​មួយ​នាយ​ពាក់​មី ខណៈ​នាយ​ជា​តារា​វ័យ។ក្មេង តែ​អាច​មាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ទាំង​ចម្រៀង​សម្ដែង និង កំប្លែង ។ ប្រភព​បន្ត​ថានាយ ចឺម បង្ហាញ​ក្ដី​សោកសង្រេង​និង ស្ដាយ​ជា​ខ្លាំង​សម្រាប់​ការ​ចាកចេញ​ពី​ក្រុម​CTN នា​ពេល​នេះ​ដោយមិនដឹងពេលណាអាចត្រឡប់វិញទេ។

លោកតាវិចទ័រអះអាងថា៖ ”ឥឡូវ​គាត់​កំពុង​ឡើង​កូដ​ខ្លាំង​ផ្នែក ចម្រៀង​បែប​យុវវ័យ​អីចឹង​គាត់​មិន​អាច​មក​ឡប់ឡែ​ឆ្កួតៗ​ដូច ពេល មុន​បាន​ទេ​ព្រោះ អាចធ្វើ​ឱ្យ​ប៉ះពាល់ប្រជាប្រិយភាព​គាត់ ។ ម្យ់ាង ទៀតគាត់​ក៏​គ្មាន​ពេល​គ្រប់​សម្រាប់​ក្រុម​យើង​ទៀត​អីចឹង​ហើយ ទើប គាត់សម្រេចចិត្ត​ឈប់” ។