មានករណីអគ្គិភ័យឆាបឆេះ ចំការអំពៅរបស់ក្រុមហ៊ុនចំនួន៣ នៅក្នុងស្រុកស្វាយទាប

(ស្វាយវៀង)៖ មានករណីអគ្គិភ័យឆាបឆេះ ចំការអំពៅរបស់ក្រុមហ៊ុនចំនួន៣ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយវៀង ខូចខាតអស់ជាង២០០ហិកតា បានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយវៀង។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ការខូចខាតអំពៅនោះ មានចំនួន៣ក្រុមហ៊ុន ទី១៖ ក្រុមហ៊ុន កុយ ឈី ឆេះអំពៅអស់ចំនួន៣០ហិកតា ទី២៖ ក្រុមហ៊ុន រឿន សារ៉េន ឆេះអស់ចំនួន៧០ហិកតា និងទី៣៖ ក្រុមហ៊ុន សុផាត សំណាង ឆេះអំពៅអស់ចំនួន១២០ហិកតា។