មន្រ្តីនគរបាលខេត្តកោះកុងម្នាក់ បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បន្សល់ទុកបណ្តាំលើអាវ

កោះកុង៖ មន្រ្តីនគរបាលម្នាក់​ដែលយាមប្រចាំការ នៅធនាគារ​អេស៊ីលីដា នាទីរួមខេត្តកោះកុង បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើល​ នៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

មន្រ្តីនគរបាលរងគ្រោះមានឈ្មោះ ផេង គ្រី អាយុជាង៤០ឆ្នាំ ប៉ុន្តែការបាញ់សម្លាប់់ខ្លួនឯងនេះ​ នៅមិនទាន់ដឹងមូលហេតុនោះទេ ដោយគ្រាន់តែឃើញជនរងគ្រោះសរសេបណ្តាំ នៅលើអាវរបស់ខ្លួនថា «ការស្លាប់ ខ្ញុំមិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺស្លាប់ដោយខ្លួនឯង ពីខ្ញុំ ផេង គ្រី។ លាហើយអ្នកទាំងអស់គ្នា»។