ក្លឹប​ជើង​ឯក​អឺរ៉ុប​៧​សម័យ AC Milan បាន​បណ្ដេញ​លោក Vincenzo Montella ចេញ​ពី​តំណែង​គ្រូ​បង្វឹក

បន្ទាប់ពី AC Milan បានស្មើ ជាមួយ Torino នៅ​ដី​ខ្លួន​ក្នុង​លទ្ធផល ០ ទល់​នឹង ០ កាល​ពី​យប់​មិញ ក្លឹប​ជើង​ឯក​អឺរ៉ុប​៧​សម័យ AC Milan បាន​បណ្ដេញ​លោក Vincenzo Montella ចេញ​ពី​តំណែង​គ្រូ​បង្វឹក ជា​ផ្លូវការ​ហើយ ដោយសារ​ដើម​រដូវ​កាល​នេះ​ក្លឹប​អ៊ីតាលី AC Milanឈ្នះ​តែ ២​លើក​ប៉ុណ្ណោះ​ក្នុង​ចំណោម​៩​ប្រកួត​ចុងក្រោយ​និង​ចាញ់​៦​លើក។ ហើយ​លោក Gennaro Gattuso ដែល​ជា​គ្រូ​ឈុត​យុវជន​នៃ AC Milan នឹង​ឡើង​ជា​គ្រូ​បង្វឹក​ថ្មី។

Soccer Football – Europa League – AC Milan vs Rijeka – San Siro, Milan, Italy – September 28, 2017 AC Milan coach Vincenzo Montella REUTERS/Stefano Rellandini