ប្រទេស អេស្ប៉ាញ និង ព័រទុយហ្គាល់ ជួប​គ្រោះ​រាំងស្ងួត​ខ្លាំង​ធ្វើឲ្យ​ទន្លេ​ជា​ច្រើន​ស្ទើរ​ហួតហែង

កម្រិត​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​ជាច្រើន​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ប្រក្រតី មាន​ន័យ​ថា អាង​ស្តុក​ទឹក​បម្រុង​ចំនួន​២៨​នៅ ព័រទុយហ្គាល់ ក្នុង​ខែតុលា​កន្លង​មក​មាន​តិច​ជាង​៤០%។ ចំណែក​នៅ​អេស្ប៉ាញ បរិមាណ​ទឹក​នៅ​ទន្លេ ថាហ្គាល់ (Tagus) តិច​ជាង ៤០% នៃ​ចំណុះ​សរុប ជា​មូលហេតុ​បណ្តាលឲ្យ​ប្រទេស អេស្ប៉ាញ និង ព័រទុយហ្គាល់ ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ខ្លាំង ធ្វើឲ្យ​ទន្លេ​ជា​ច្រើន​ស្ទើរ​ហួតហែង ហើយ​បញ្ហា​នេះ​ធ្វើឲ្យ​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​និង​ខូចខាត​ដល់​ដំណាំ​ជាច្រើន។