ផ្ទុះ​ភ្នំ​ភ្លើង​លើ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី បណ្ដាលឲ្យ​ជាប់​គាំង​អ្នក​ទេសចរណ៍​រាប់​ពាន់​នាក់

ភ្នំភ្លើង Agung នៅ​លើ​កោះ​បាលី​មាន​កម្ពស់​៣​ពាន់​ម៉ែត្រ ស្ថិត​នៅ​ចម្ងាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍ Kuta ប្រមាណ ៧៥​គីឡូម៉ែត្រ បាន​ផ្ទុះ​ឡើង បណ្ដាលឲ្យ​ជាប់​អ្នក​ទេសចរណ៍​ជា​ច្រើន​នាក់។ មន្ត្រី​គ្រប់គ្រង​គ្រោះ​អាសន្ន ឥណ្ឌូណេស៊ី​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន និង​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​ទំនប់​មាន​សុវត្ថិភាព។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ពល​រដ្ឋ​ជាង​៤​ម៉ឺន​នាក់​ដែល​រស់​នៅ​ជិត​ជើង​ភ្នំភ្លើង​ខាងលើ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព និង​ជាង​១​សែន​នាក់​ទៀត ត្រូវ​ចាកចេញ​ពី​ផ្ទះ​ទៅ​កាន់​ជំរុំ​បណ្ដោះ​អាសន្ន។