នារី​ម្នាក់​ស្លាប់​លើ​គ្រែ​បន្ទប់ ផ្ទះ​សំណាក់​យី​ហោ ពន្លឺ​ពេជ្រ សង្ស័យ​ឃាត​កម្ម​

ភ្នំពេញ៖ នារី​ម្នាក់​ស្លាប់​លើ​គ្រែ​បន្ទប់​លេខ​៦៦ ជាន់​ទី​២​ផ្ទះ​សំណាក់​យីហោ ពន្លឺ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២៨.១១.២០១៧​វេលា​ម៉ោង​០៣និង​៤០​នា​ទី​ តាំង​ផ្ទះ​លេខ​៤៣​B3 ​ផ្លូវលេខ៨៦ ភូមិ​ទី​៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ​មិន​ស្គាល់ អត្តសញ្ញាណ​ភេទ​ស្រី អាយុ​ប្រហែល​២៥​ឆ្នាំ​ជន​ជាតិ​ខ្មែរ ដេក​ស្លាប់ លើ​គ្រែ​ពូក ។ ជន​សង្ស័យ​មិន​ស្គាល់​អត្តស ញ្ញាណ ភេទប្រុស​អាយុ​ប្រហែល​៣៥ ឆ្នាំ​ជន​ជាតិ​ខ្មែរ​(គេច​ខ្លួន) ។

តាម​ការ​បំភ្លឺម្ចាស់​ផ្ទះសំណាក់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧.​១១.​២០​១៧​វេលា​ម៉ោង​២១​និង​៤២​នាទី​ជនសង្ស័យ​ភេទ​ប្រុស​អាយុ​ប្រហែល​៣៥​ឆ្នាំ​ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវេ​វពណ៌ស ស្លាក​លេខ​មិន​ច្បាស់​ដឹក​នារី​រងគ្រោះ​មក​ដេក​ផ្ទះ​សំណាក់​យី​ហោ ពន្លឺពេជ ខាង​លើ​ហើយ​ លុះ​ដល់​វេលា​ម៉ោង​០៣ម៉៤០នា​ទី​ថ្ងៃ​ទី​២៨​.១១.២០១៧ ជនសង្ស័យ​បាន​ចុះ​មក​ក្រោម​តែ​ម្នាក់​ឯង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ដោយ​មាន​ការ​សង្ស័យ​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​សំ​ណា​ក់​បាន ឡើង​ទៅ​មើល​ក្នុង​បន្ទប់​ក៏​ឃើញ​ស្រ្តី​រងគ្រោះ​ដេក​ស្លាប់​ហើយ​ទើប​រាយការណ៍​អោយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​តែ​ម្តង ។

ករណី​ខាង​លើ​នេះ​សង្ស័យ​ជា​ករណីឃាត​កម្ម បច្ចុប្បន្ន​រង់​ចាំ​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យា​សាស្រ្ត​និង​គ្រូពេទ្យ​ពិនិត្យ​កោសល្យ​វិច័យ ៕