ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ស៊ីន​ទ្រី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ

ភ្នំពេញ៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ងរ​ត្រូវ​បានរ​ថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ខណះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​និង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ដល់​ចំណុច​ផ្លូវ​បំបែកជា​បួន​មិន​បន្ថយ​ល្បឿន​ក៏​ជ្រុល​ចង្កូត​ម៉ូតូ​ទៅ​បុករ​ថយន្ត​សុិន​ទ្រី ពី​ចំហៀង​យ៉ាង​ពេញ​ទំហឹង ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៣០​នាទី រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​៣៨៨ ស្ថិត​ក្នុង​សង្កា​ត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំកាមន ក្រោយ​កើត​ហេតុ រថយន្ត​បាន​ព្យាយាម​បើក​រត់រ​ហូត​ដល់​ផ្សារ​អូ​ឡាំ​ពិក ទើប​សមត្ថកិច្ច​ដេញ​ចាប់​បាន ។

បើ​តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេ​តុ​គេ​បាន​ឃើញ​រថយន្ត​សុិន​ទ្រី គ្មាន​ស្លាក​លេខ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ខណះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1CD-3014 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨៨ ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​បុក​ចំ​កង់​រថយន្ត​ចំហៀង​ខាង​ស្តាំ​ផ្នែក​ខាង​ក្រោយ​បណ្តាល​អោយដួល​បោក​ក្បាល​រង​របួស​ធ្ងន់​ធ្ងរ ។

ក្រោយកើត​ហេតុសមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ធ្វើ​ការ​វាស់​វែង​ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​រថយ​ន្តសង្គ្រោះ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ​តាម​នីតិវិធី ៕