រថយន្តដឹកត្រី របស់ក្រុមហ៊ុន លោក ឡេង យូ បុករបាំងថ្មពុះទ្រូងផ្លូវខ្ទេចអស់៣កង់ និង របួសធ្ងន់ម្នាក់

ភ្នំពេញ :រថយន្តដឹកត្រី របស់ក្រុមហ៊ុន លោក ឡេង យូ ដែលល្បីដឹកធ្ងន់បំផ្លាញផ្លូវ ឥឡូវមកបុករបាំងថ្មពុះទ្រូងផ្លូវជាតិលេខ ២១បេ ខ្ទេចអស់៣កង់ រថយន្តខ្ទេចខាងមុខ អ្នកបើកបររងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី28 ខែវិច្ឆិការ ឆ្នាំ2017 ស្ថិតក្នុងខេត្តកណ្ដាល។