វាយ​​បែក​ក្បាល​​ហើយ ​បាញ់​​១​​គ្រាប់​​សំឡុត​យុវជ​ន​​ម្នាក់​​ក្នុង​​ចំណោម​៣​នាក់

ភ្នំពេញ៖ ប៉ូលីស​ក្រសួង​ម្នាក់​ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​BMW ស្លាក​លេខ​ភ្នំពេញ 2A​G-7898 វាយ​នឹង​បាញ់​១​គ្រាប់​សំឡុត​យុវជ​ន​ម្នាក់​ក្នុង​ចំណោម៣នាក់​ប​ណ្តាល​អោយ​បែក​ក្បាល​​ហូរ​ឈាមនៅ​ចំណុចតាម​បណ្ដោយ​ផ្លូ​​វ​៥៩​៨ ជិត​ស្នង​ការ​ក្រុង​ភ្នំពេញ ក្នុង​សង្កាត់​ច្រាំ​ង​ចំរេះ​ទី​២ ខណ្ឌ​ឬស្សុីកែវ កាលពីវេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។

បើ​តាម​សម្ដី​ពី​យុវជន​ដែល​ត្រូវ ប៉ូលីស​ក្រសួង​បាញ់​សំឡុត​នោះ​បាន​ប្រាប់​ថា មុន​កើត​ហេតុ គឺ​យុវជន​៣ នាក់​ខាង​លើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្រាប់​តែ​កំពុង​ជិះ​តាម​ផ្លូវ ក៏​មាន​រថយន្ត មួយ​គ្រឿង​ជា​របស់​មន្ត្រី​ប៉ូលីស ដែល​ជា​ជន​បង្ក​ខាង​លើ​បានជិះ​គៀ​ម៉ូតូ របស់​បុរស​ទាំង​៣ រួច​បន្ត​ដំណើរ​មក​មុខ​បាត់ ពេល​នោះ​បុរស​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ បន្ត​ដំណើរ​មក​មុខ​ក៏​ឃើញ រថយន្ត​ដែល​គៀ​ម៉ូតូ​របស់​ខ្លួន កំពុង​ឈប់ ភ្លាម​នោះ​បុរស​ទាំង​៣ បាន​ឃើញ​ប៉ូលីស​ដែល​ជា​ម្ចាស់​រថយន្ត កំពុង​តែឈ​នោម​រូប​គេ​ទាំង​៣​បាន​ចុះ​ពី​ម៉ូតូ​ដើរ​មក​រក​រឿង ស្រាប់​តែ​ប៉ូលីស​ដែល​ជា​ម្ចាស់​រថយន្ត បាន​យក​កាំ​ភ្លើង​វាយ​ក្បាល​បុរស​ម្នាក់​ក្នុង​ចំនោម​បុរស​ទាំង​៣ បណ្តាល​អោយ​បែក​ក្បាល​ឈាម​ពេញ​មុខ បន្ទាប់​ពី​វាយ​មិន​អស់​ចិត្ត​ក៏​ដក​កាំ​ភ្លើង​បាញ់ សំឡុត​១​គ្រាប់​ទៀត ។

បន្ទាប់​​ពី​បាញ់​ហើយ​មន្ត្រី​ប៉ូលីស ដែល​ជា​ជន​បង្ក​ខាង​លើ​ព្យាយាម​រត់​ដែរ​តែ​រត់​មិន​រួច​ក៏​ត្រូវ សមត្ថកិច្ច​ឃាត់​ខ្លួន យក​ទៅ​សួរ​នាំ​បាត់​ទៅ ៕