ប៉ូលិស​ហៅ ម្ដាយ​ឪពុក​យុវត្ដី​ម្នាក់​ដើរ​ចូល​ផ្សារ​ស្ទឹង​មានជ័យ​​ថ្មី​គេ​សង្ស័យ​ថា លួចខោអាវ​មក…

ភ្នំពេញ: យុវត្តីម្នាក់​បាន​មក​ទិញ​ខោ​អាវ​នៅ​ផ្សារ​ស្ទឹង​មាន​ថ្មី​បែ​ជា​មក​លួច​ខោ​ពី​តូប​ជា​គ្នា ត្រូវ​បាន​សន្តិសុខផ្សារ​ឃាត់​ខ្លួន​ប្រគល់​សមត្ថ​កិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ១​យកមកសួរនាំ ហេតុ​ការ​នេះ​កើត​ឡើង​កាល​វេលា​ពី​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លែ​ង​នៅ​ក្នុង​ផ្សរ​ស្ទឹងមានជ័យ​ថ្មី ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ១ ខណ្ឌ​មាន​ជ័យ។

ម្ចាស់​ខោ​ទាំង​ពីរ​តូប​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ចំណែក​យុវត្តី​ដែល​ជា​ជន​សង្ស័​យ​ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ដែរ ព្រោះ​បាន​យក​ភាគី​ទាំង​សង​ខាង​ចូល​ទៅ​ក្នុង​បន្ទប់​ចាក់​សោ​មិន​អោយ​អ្នក​ព័ត៍មាន​ចូល​ទៅ​សួរ​នាំ​ទេ ។

ប្រភព​ព័ត៌មាន​ពី​សន្ដិសុខ​ផ្សារ​ស្ទឹងមានជ័យថ្មី ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​យុវត្ដី​ជា​ជន​សង្ស័យ​បាន​ដើរ​ទៅ​ទិញ​ខោ​អាវ ស្រាប់​តែ​ជន​សង្ស័យ​បាន​យក​ខោ កៅ​ប៊ូយ ពី​តូប​លេខ​9B ហើយ​បាន​ដើរ​រំលង​៣​ទៅ​៤​តូប ទើប​បាន​ធ្វើ​សកម្មភាព​យក​ខោ​អាវ​ពី​តូប​នោះ​ទៀត​ក៏​ត្រូវ​អ្នក​ជិត​ខាង​ឃើញ​បាន​ស្រែក​អោយ​ម្ចាស់​ខោ​អាវ​ដឹង​ថា យុវត្ដី​ម្នាក់​នោះ​ជា​ជន​សង្ស័យ​លួច​អ៊ីវ៉ាន់ ហើយ​បាន​នាំ​គ្នា​ឃាត់​ខ្លួន​​ប្រគល់​អោយ​សន្ដិសុខ​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី រួច​សន្ដិសុខ​ផ្សារ​បាន​ប្រគល់​យុវត្ដី​ជា​ជនសង្ស័យ​លួច​ខោអាវ​នោះ​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មានជ័យ១​យក​មក​សួរ​នាំ​តែ​ម្ដង ហើយ​បាន​ហៅ ម្ដាយ​យុវត្ដី​ជា​ជនសង្ស័យ​មក ស្រាប់​តែ​ម្ដាយ​យុវត្ដី​មក​ដល់​ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ទៅ​លើ​អាជីវករ​ដោយ​មិន​ដឹង​មូល​ហេតុ បន្ទាប់​មក​សមត្ថកិច្ច​បាន​ណែ​នាំ​ទើប​ម្ដាយ​ឪពុក​យុវត្ដី​ជា​ជនសង្ស័យ​បាន​ប្រាប់​ថា កូន​គាត់​មាន​ជម្ងឺ​ខួរ​ក្បាល​ធ្លាប់​វះ​កាត់​ហើយ​គាត់​បាន​សុំទោស​និង​សង់​សំណង​ទៅ​លើ​ម្ចាស់​ខោ​អាវ​វិញ​ដើម្បី​បញ្ច​ប់​រឿង ។