ព្រះគុណម្ចាស់ ហោ សុខុន នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ហើយ

រាជធានី​ភ្នំពេញ៖ សង្ឃ​ទីប្រឹក្សា ព្រះគុណម្ចាស់ ហោ សុខុន បាន​ប្រមូល​ស្នាម​មេដៃ ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស រួច​ហើយ ហើយ​នឹង​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា LDP នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ព្រះអង្គ​កាល​ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ព្រះ​គុណ​ម្ចាស់​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «ស្នាម​មេដៃ​ដែល​ទទួល​បាន​ពី​ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​យក​ទៅ​ដាក់​ពាក្យ​ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា ( LDP ) ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី 27/11/2017 វេលា​ម៉ោង​៣​រសៀល។

👉ម៉ោង​៤​រសៀល​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ នៅ​មុខ​ក្រសួង​មហាផ្ទៃ។

***** អាស្រ័យ​ហេតុ​នេះ សូម​សាធារណ​ជន​មេត្តា​ជ្រាប និង​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​មក​ទទួល​យក​ព័ត៌មាន​តាម​វិជ្ជាជីវៈ​នៃ​អ្នក​សារ​ព័ត៌មាន​ដោយ​រីករាយ🌷🌹🌸🌺

ចែករំលែក Share នេះ​ជា​ព័ត៌មាន​ផ្លូវការ»