នាយ ក្រឹម តារា​កំប្លែង​ជើង​ចាស់​ញញឹម​បិទ​មាត់​លែង​ជិត ក្រោយ ស្រី​លាភ សម្រាល​កូន​ស្រី​ភ្លោះ

ភ្នំពេញ៖ តារា​កំប្លែង​ជើង​ចាស់​នាយ​ក្រឹម និង​តារា​កំប្លែង​ស្រី​រួម​ដំបូល​តែ​មួយ ស្រី​លាភ ចាប់​តាំង​ពី​មាន​ការ​ធ្លាយ​ថា គេ​ទាំង​ពីរ បាន​រួម​រស់​នៅ​ជា​មួយ​គ្នា ពេល​នេះ​ស្រាប់​តែ​ទទួល​បាន​ចំណង​ដៃ​គួរ​ឲ្យ​ត្រេក​អរ​មួយ ។

តារា​កំប្លែង​នាយ​ក្រឹម និង ស្រី​លាភ​ជា​ការ​ពិត​ណាស់ មួយ​រយៈ​ពេល​នេះ ស្រីលាភ ហាក់​បី​ដូច​ជា មិន​សូវ​មាន​មុខ​មាត់​នៅ​ក្នុងក​ម្មវិធី​ផ្សេ​ង​ៗ ប៉ុន្មាន​នោះ​ទេ តែ​ការ​ពិត​នោះ គឺ​អ្នក​នាង​ស​ម្ងំ ពរ​ពោះ​កូន​ឲ្យ​នាយ​ក្រឹម មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ​ គឺ​ជា​កូន​ភ្លោះ​ទៀត​ផង ។

តែ​ពេល​នេះ​នាង ក៏​បាន​សម្រាល​កូន យ៉ាង​សុ​វត្ថិ​ភាព ជា​​មួយ​​នឹង​ការ​ផ្តល់​កម្លាំង​ចិត្ត​ពី​ស្វាមី លោក​អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម ដោយ​កូន​ភ្លោះ​ទាំង​ពីរ​នោះ គឺ​ជា​កូន​ស្រី មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​មែន​ទែន។

យ៉ាង​ណា​មិញ​ឃើញ​ថា​នាយក្រឹម ទឹក​មុខ​រប​ស់​នាយ​ក្រឹម ពិត​ជា​សប្បាយ​រីក​រាយ​មែន​ទែន បន្ទាប់​ពី​ស្រីលាភ និង​កូន​ស្រីភ្លោះ​ទាំង​ពីរ​របស់​លោក​សម្រាល បាន​យ៉ាង​សុវត្ថិភាព​យ៉ាង​នេះ ៕