ជួយ Share ផង! ឡាន​ដឹក​កម្មករ​បុក​ម៉ូតូ​ស្លាប់​២​នាក់​ហើយ​បើក​រត់​បាត់

រាជធានី​ភ្នំពេញ៖ យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​រថយន្ត​ដឹក​កម្មករ​កម្មករ​បុក​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម​និង​គួរ​ឲ្យ​អាណិត​ជា​ពន់ពេក កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ ពុំ​ទាន់​ត្រូវ​បាន​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល។