បញ្ជូនខ្លួនចោរ​​អស់​លាក់​ ឆក់​ទូរស័ព្ទ​ជ​ន​​បរ​ទេស​បាន​សម្រេច ឃាត់​ខ្លួន​​បាន​តាម​​ប្រព័ន្ធ​​GPS ទៅ​តុលា​ការ​

ភ្នំពេញៈ កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិតស្រាល​នៃ ស្នង​ការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​បញ្ជូន​ខ្លួនជន​សង្ស័យ​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​​ជ​ន​​បរ​ទេស​​បាន​សម្រេច ឃាត់​ខ្លួន​​បាន​តាម​​ប្រព័ន្ធ​​GPS ទៅ​កាន់​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិ​វិធី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ កាល​ពី​វេលា​ម៉ោង ២០​និង​៤០​នាទី ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក​ចូល​បង្ក្រាប​និង ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ឆក់​​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone 6plus មួយ​​គ្រឿ​ង​ពី​ជនជាតិ​បរទេស​ដោយ​ឆែក​តាម​ប្រព័ន្ធ​GP​S នៅ​ចំណុច​ផ្ទះ​សំណាក់​យីហោ “ពន្លឺរស្មីពេ​ជ្រ” តាម​បណ្ដោយ​ផ្លូវ​លេខ​៣០៤ ក្នុង​សង្កាត់​អូឡាំ​ពិច ខណ្ឌ​ចំកាមន ដែល​បាន​​មក​​ចូល​សម្ងំ​​លាក់​​ខ្លួន​​នៅ​​ទី​​តាំង​​ខាង​​លើ។

ប្រភព​ដដែល​បាន​បន្ដ​ថា នៅ​មុន​ពេល​កើត​​ហេ​តុ​ជនរងគ្រោះ​ជា ជន​ជាតិ​បរទេស​ប្រុស​ស្រី២​នាក់​បាន​ជិះ​រ៉ឺម៉កកង់បី​មក​ដល់​ចំណុច​ផ្លូវ​លេខ​១០៥​កែង​ផ្លូវ​លេខ​៣៦០ ស្រាប់​តែ​មាន​ជន សង្ស័​យ​ពីរជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ភ្ញៀវ​​ហើយ​គេច​ខ្លួន​បាត់ ភ្លាម​ៗ​នោះ​រូប​គាត់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​និង​ឆែក​តាមប្រព័ន្ធGPS​ដែល​ជនរងគ្រោះ​ភ្ជាប់​​ជា​មួយ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​នោះ​ក៏​ឃើញ​អោយ​សញ្ញា​នៅ​ក្នុង​ផ្ទះ​សំណាក់​យី​ហោ​​ “ពន្លឺ​រស្មី​ពេជ្រ” ទើប​សមត្ថ​កិច្ច​ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​តែ​ម្ដង ។