ម៉ែឪអោយលុយទៅរៀនបែជានាំគ្នាដើរបង្កបញ្ហាធ្វើបងធំបងតូចសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ឃាត់​ខ្លួន​​ក្មេង​​ទំនើង​​លេង​​សាក់ ដែល​តែង​តែ​​ដើរ​​បង្ក​បញ្ហា​​ក្នុង​​សាលា​រៀន​នៅ​​ភ្នំពេញ កាល​ពី​រសៀល​​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ស្ថិត​ក្នុង​​សាលា​រៀន​​ដង្កោ ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ។

ក្មេង​​ទំនើង​​ទាំង​នោះ​​មាន​​ទី១ឈ្មោះ ឆាយ វណ្ណា ភេទ​ប្រុស ​អាយុ១៧ឆ្នាំ​ មុខរបរ​សិស្ស​សាលា​​ទួល​​អំពិល​ ស្នាក់​នៅ​​ភូមិ​​សំបួរ​​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ, ទី​២​ឈ្មោះ ស៊ូ មីន​ឡុង ភេទ​​ប្រុស​​អាយុ​១៤​ឆ្នាំ​ មុខរបរ​សិស្ស​​សាលា​រៀន​​ដង្កោ​ ស្នាក់​នៅ​​ភូមិ​​សំបួរ​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ ​រាជធានី​​ភ្នំពេញ និង​ទី​៣ឈ្មោះ សាម ប្រុស អាយុ១៧មុខរបរ​នៅ​ផ្ទះ​​ស្នាក់​នៅ​​ភូមិ​​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។

មុន​​និង​​ឈាន​ទៅ​ដល់​​ធ្វើ​ការ​​ឃាត់​ខ្លួន​​ក្មេង​ទំនើង​​ដែល​​លេង​​សាក់​​ពេញ​​ខ្លួន​​ទាំង​៣​នាក់​នេះ​​គឺ​ កម្លាំង​​សមត្ថកិច្ច​​ប៉ុស្តិ៍​​ដង្កោ​​ធ្វើការ​​ជិះ​ល្បា​ត​​ក្នុង​​មូល​ដ្ឋាន ​ក៏​ជួប​ក្មេង​ទំនើង​ទាំង​៣​នាក់​​នេះ ​នៅ​ក្បែរ​​ខ្លោង​ទ្វារ​​ចូល​​សាលា​រៀន​ដល់ពេល​ឃើញ​​សមត្ថកិច្ច​ក៏​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​ដើរគេច​ចូល​សាលារៀន​តែម្តង តែ​ដោយ​សារ​ សមត្ថកិច្ច​​មាន​ការ​​សង្ស័យ​ ​ណា​មួយ​​ក្នុង​​សាលារៀន​​ច្រើន​​មាន​​ក្មេង​​ទំនើង​ច្រើន​បង្ក​ការអុកឡុក​ផង​នោះ​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​មក​​ប៉ុ​ស្តីិ៍នគរបាល​ដង្កោ​ធ្វើការ​សួរនាំ​​តែ​ម្តង។

ក្រោយ​​ធ្វើ​ការ​​ឃាត់​ខ្លួន​​ក្មេង​​ទំនើង​​ទាំង​៣​នាក់​នេះ​​រួច​​សមត្ថកិច្ច​​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​​បាល​ដ​ង្កោ​ហៅ​​អាណាព្យាបាល​​មក​​ធ្វើ​​កិច្ច​សន្យា​​និង​ឲ្យ​ត្រល​ប់​​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​​វិញ ៕