លួច​ស្ទូច​ត្រី​លោក គ្រាន់​តែ​សួរ​នាំ​បែ​ជា​រក​រឿង​ឡូ​ឡា សមត្ថកិច្ច​ឃាត់​យក​ទៅ​អប់​រំ

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​នាំ​យក​ទៅ​អប់រំបន្ទា ប់​ពីឆ្លៀ​ត​ឱកាស​ចូល​ទៅ​បរិវេណ​វត្ត​ជម្ពូវ័ន លួច​ស្ទូច​ត្រី​ក្នុង​ស្រះ​វត្ត លុះ​ព្រះ​ស្តី​បន្ទោស​អប់រំ ពី​គុណ​ទោស បុណ្យ​បាប បែ​ជា​ផ្ទុះ​កំហឹង​តប​ត​ជា​មួយ​ព្រះ រហូត​ដល់​សមត្ថ​​កិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​បាន​យក​មក​ធ្វើ​ការ​អប់​រំ បែប​ផ្លូវ​ច្បាប់​សង្គម​វិញ​ម្តង កាល​ពីវេ​លា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​វត្ត​ជម្ពូវ័ន សង្កាត់​ចោម​ចៅ៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

យុវ​ជនខាង​លើ ឈ្មោះ កែវ ឧត្តម អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុក​កំណើត​ខេត្ត​ព្រៃ​វែង ។

តាម​ព្រះ​សង្ឃ​មាន​សង្ឃ​ដីកាថា ស្រះ​វត្ត​លោក មាន​ញាតិ​ញោម ពុទ្ធ​បរិស័ទ្ធ លោក ទិញ យក​ត្រី​ជា​ច្រើន​ប្រភេទ មក​ព្រ​លែង ទៅ​តាម​ជំនឿ​របស់​ពុទ្ធ​បរិស័ទ្ធ ជាទាន សប្បុរ​ស​ធម៌​ញាតិ​ញោ​ម ក្នុង​ការ​បក​​ធ្វើ​បុណ្យ កុសល បែជា​មាន​អ្នក​ឆ្លៀត​ឱកាស ចូល​ទៅ​លួច​ចាប់​លួច​ស្ទូច ធ្វើ​ជា​អារហារ​ភោគ​ជន​ទៅ​វិញ កន្លង​មក​ទាន់ ឃើញ​ទង្វើ​របស់​ជន​ដែល ចូល​លួចស្ទូច ត្រី​ក្នុង​ស្រះ ក៏​ធ្វើ​ការណ៍​ពន្យល់អប់រំ ណែនាំ អំពីអំពើបាបនិងបុណ្យ ឃើញ​ថា​មក​ដល់​ពេល​នេះ​នៅ​តែ​​មាន​អ្នក​ចូល​មក​លួច​ស្ទូច​ត្រី​ដដែល លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី២១ ខែវិច្ឆិកានេះ យុវ​ជន​ខាង​លើ មក​ប៉ុន​ប៉ង​ចាប់​ត្រី​ក្នុង​ស្រះ​វត្ត ត្រូវ​បាន​ព្រះ​សង្ឃ​ទាន់ ស្តី​បន្ទោស អប់​រំឲ្យ​សាង​តែ​អំពើ​ល្អ ដើម្បី​សន្សំ​​កុសល​ផល​បុណ្យ សម្រាប់​ជាតិ​នេះ​និង​ជាតិ​ខាង​មុខ តែបែ​ជា​យុវ​ជន​រូប​នេះ ស្តាប់​ការ​ណែ​នាំ មិន​បាន មាន​តែ​ហៅ​សម្ថិត​កិច្ច​មក​ជួយ នាំ​ខ្លួន​ទៅ​អប់រំ​តាម​ផ្លូវ​ច្បាប់​លោក​វិញ​ទើប​បាន ។

ក្រោយ​ពី​ឃាត់​ខ្លួន​យុវជន​ខាង​លើ ព្រះ​សង្ឃ​សំណូម​ពរ​ឲ្យ សមត្ថកិច្ច ជួយ​ធ្វើ​ការ​អប់រំ​ជា​មុន នឹង​អនុញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕