ឆក់​កាបូប​លុយ​ជន​បរទេស បាន​សម្រេច​គេច​ខ្លួន​បាត់​ស្រមោល

ភ្នំពេញ៖ ជន​ជាតិ​បរទេសេ​២​នាក់ ប្រុស​ម្នាក់​ស្រី​ម្នាក់​បាន​ទៅ​លេង​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ពេល​ដែល​ត្រឡប់​មក​វិញ ក៏​ត្រូវ​បាន​ចោ​ឆក់​កាបូប​លុយ​បាន​ដោយ​សុវត្ថិ​ភាព ខណៈ​ពេល​កំពង់​ធ្វើ​ដំណើរ​តាម​ផ្លូវ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល ថ្ងៃទី​២​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ តាមផ្លូវ​បេតុង​បឹង​តាម៉ាត ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ LAI Y​A​N TANG ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ​ហុង​កុង ។ ទី២ ឈ្មោះ TARO RASMOSSEU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ដាណាម៉ាក ។

បើ​តាម​ពួក​​ម្នាក់​ជា​អ្នក​រត់កង់បី​បាន​អោយ​ដឹង​ថា រូប​គាត់​បាន​ដឹក​ជនរងគ្រោះ​ទាំង​២​នាក់​ចេញ​មក​ពី​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ពេល​ដែល​កំពង់​តែ​ធ្វើដំណើរ​តាម​ផ្លូវ​ហើយ​មក​ដល​ចំណុច​កើត​ហេតុ​ស្រាប់​លិច​មុខ​ជន​​សង្ស័យ​២​នាក់​ចិះ​ម៉ូតូ​ម៉ា​ក​ហុង​ដា​ឌ្រីម​សង់​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ ជិះ​មក​តាម​ក្រោយ​រួច​ក៏ធ្វើសកម្មភាព​ឆក់​កាបូប​ពី​នារី​រង​គ្រោះ​ដែល​កំពង់​តែ​ជិះ​នៅលើកង់បី​នោះ ពេល​ដែល​ជនសង្ស័យ​ធ្វើសកម្មភាព​ឆក់​កាបូប​រួច​ហើយ​ជន​សង្ស័យ​បាន​បត់​ម៉ូតូ​ត្រឡប់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ​ជន​រងគ្រោះ បាន​ត្រឹម​ម្ចាស់​កង់​បី​ឌុប​ជូន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល ដើម្បី​ឲ្យ​ជួយ​ស្រាវ​ជ្រាវ ៕