សាហាវ​ណាស់ ! សម្លាប់​កាត់​ក្បាល​យក​ទៅ​បាត់ដូច ​រឿង​ចិន​

ខេត្តកំពត៖ ករណី​ដ៏​សាហាវ​ឃោឃៅ​មួយ ដោយ​ឃាតក​បាន​​សម្លាប់​រួច​កាត់​​ក្បាលយក​ទៅ​​ណាបាត់​ ​ហេតុ​ការណ៍​នេះ​កើត​ឡើង កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជន​​រង​គ្រោះ​​សង់​​ធ្វើ​​ខ្ទម​ចាំ​​ដីស្រែ ចំការ​ក្នុង​ភូមិ ដំណាក់​ត្រ​យឹ​ង ឃុំ តា​កែន ស្រុក​ឈូក ខេត្ត កំពត ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ជន ជន​រង​គ្រោះ​ខាង​លើ​ត្រូវ​បាន​ស្គាល់​ឈ្មោះ អយ សុខ ភេទ​ប្រុស​អាយុ ៦២ ឆ្នាំ មាន​ទី​លំ​នៅ ក្នុង​ភូមិ កើត​ហេតុ​ត្រូវ​ឃាតករ​កាត់​ក្បាល​យក​ទៅ​បាត់ ។ ប្រភព​បន្ត​ថា ជន​រង​គ្រោះ​បាន​សង់​ធ្វើ​ខ្ទម​ចាំ ដីស្រែ​ចំការ ដោយ​ស្នាក់​នៅ​ទីនោះ​តែ ម្តង​ទី​តាំង​កើត​​ហេតុ ។

ទោះ​បី​ជា​យ៉ាងណា​បើ​តាម​ការ​ពិនិត្យ​របស់ សមត្ថកិច្ច​អាច​ត្រូវ​ឃាតករ​សម្លាប់​កាត់​ក្បាល នៅ​ចន្លោះ​យប់​ថ្ងៃ​ទី១៩ វិច្ឆិកា​មក​ម្ល៉េះ ។ ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង តាម​ស្រាវ​ជ្រាវ​រក​មុខ​ឃាត​ក​ដែល​សាហាវ​រូប​នេះ មក​ធ្វើ​ការ​ផ្ទន្ដោ​ទោស​តាម​ច្បាប់ ៕