រថយន្ដ​២​គ្រឿង​បុក​គ្នា​របួស​ធ្ងន់​ម្នាក់​និង​ស្រា​ល​​១៣​នាក់

កណ្ដាល​៖ ដំណើរ​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ និង​ចំនួន​១៣​នាក់​ទៀត​រង​របួស​មធ្យម និង​ស្រាល​នៅ​ក្នុង​ខណៈ​ពេល​ដែល​ជន​រងគ្រោះ​ទាំង​នោះ កំពុង​ជិះ​រថយន្ត​ម៉ាក​អេស​សាំយ៉ុង​១​គ្រឿង​ស្រា​​​ប់តែ​មាន​រថយន្ត​ដឹក ទំនិញ​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​១​គ្រឿង​ទៀត​បាន​បើក​បរ​យ៉ាង​លឿ​ន​​ក្នុង​ទិស​ដៅ​បញ្ច្រាស់​ទិស​គ្នា រួច​បាន​ជែង​រថ​យន្ត​ដែល​នៅ​ខាង​មុខ​ខ្លួន ក៏​បណ្ដាល​ឲ្យ​រេ​ចង្កូ​ត​ជ្រុល​ទៅ​បុក​រថយន្ត ម៉ាក​អេស​សាំ​យ៉ុង​ដែល​ដឹក​ជន​រងគ្រោះ​ខាង​លើ បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កើត​ឡើង ហើយ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូច​ខាត​រៀង​ៗ​ខ្លួន ។​ បន្ទាប់​មក​អ្នក​បើកបរ​រថយន្ត​បង្ក ដែល​មិន​បា​ន​រង​របួស​នោះ បាន​ចុះ​រត់​គេច​ខ្លួន​ចោល​រថយ​ន្ត​បាត់​ស្រមោល​តែ​ម្ដង។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៤ ត្រង់​ចំណុច​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-8815 អ្នក​បើក​បរ​បានរត់​គេច​ខ្លួន​បាត់ ស្រមោល​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ទេ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​អេស​សាំយ៉ុង ពណ៌​ស មាន​អ្នក​ជិះ​នៅ​លើនោះ​​ម្នាក់​រង​របួស​ធ្ងន់ និង១៣​នាក់​ទៀត​រង​របួ​ស​ម​ធ្យម​និង​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​កា​ន់​ម​ន្ទីរ​ពេទ្យ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ បាន​បើក​បរ​ធ្វើ​ដំណើរ​ក្នុង ទិស​ដៅ​បញ្ច្រាស់​ទិស​គ្នា ដោ​យ​រថយន្ត​អេស​សាំយ៉ុង​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​មាន​ដឹក​អ្នក ដំណើរ​ជាង​១០​នាក់ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេ​តុ ស្រាប់​តែ​រថយន្ត​បង្ក​បើក​បរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ស់​ទិសគ្នា ពីលិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ា​ង​លឿន ជែង​រថយន្ត​ផ្សេង​ទៀត​ដែល​កំពុង​បើក​ស្រប​គ្នា​នៅ​ខាង​មុខ​រួច​ក៏​ជ្រុល​ទៅ​បុក​ជា​មួយ​រថ​យន្ត​អេស​សាំ​យ៉ុង​ពេញ​ទំហឹង​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ រថយន្ត​បង្កបានចុះ​រត់​គេចខ្លួន​បាត់ ហើយ​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដូច​គ្នា ហើយ​រថយន្ត​បង្ក​បាន​ស្ថិត​នៅ​ទទឹង​ផ្លូវ បន្ទា​ប់មក​កម្លាំង​នគរបាល​ចរាចរ​ស្រុក​អង្គ​ស្នួល បា​នចុះ​ទៅ​អន្តរាគមន៍​វាស់​វែង និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿងទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បា​ល​ចរាចរ​ស្រុក​រង់ចាំការដោះ​ស្រាយ​នៅ​ពេ​ល​ក្រោយ ៕