ម៉ែឪទ្រាំលែងបាន ប្ដឹង​ប៉ូលិស​អោយ​ចាប់​កូន​បែក​ថ្នាំ​វាយ​ខ្ទេច​សម្ភារៈ​ក្នុងផ្ទះ

ភ្នំពេញ​៖ យុវជន​ម្នាក់​ដោយ​សារ។សេព និង​ប្រើ​ប្រាស់​គ្រឿងញៀន​ដល់​កម្រិត​រហូត​លែង​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ ទីបំផុត​គ្រប់​យ៉ាង​ក្នុង​ផ្ទះ បែ​ជា​បញ្ចេញ​ចរិក​ធំ​ត្រួត​លើ​ម៉ែ​ឪ បង្ក​ហឹង្សា​រ វាយ​ឪពុក​ទាត់​ម្តាយ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ រហូត​ទ្រាំ​លែង​បាន​ប្តឹង​សម្ថិតកិច្ច​ឲ្យ​ចាប់​ខ្លួន កាល​ពី​វេលា​ម៉ោង​៤​និង​២០​នា​ទី​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ថ្ម​គោល​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

យុវជន​ខាង​លើ​ឈ្មោះ សេង សុខា អាយុ​២១​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ជា​មួយ​គ្រួសារ មាន​ម្តាយ​ឈ្មោះ សំ យ៉ា អយុ​៥១​ឆ្នាំ មុខ​របរ មេផ្ទះ​ឪពុក​ឈ្មោះ សុិន ធូ អាយុ​៤៨​ឆ្នាំ មុខរបរ លក់​ត្រី ។

តាម​សម្តី​ស្រ្តី​ជា​ម្តាយ បាន​ឲ្យ​និយាយ​ទាំង​ទឹក​ភ្នែក​ថា កាល​ពី​មុន​កូន​ប្រុស​របស់​គាត់ម្នាក់​នេះ មាន​ការងារ​ធ្វើ​ជា​សន្តិ​សុខ តែ​ដោយ​សារ​ប្រើ​ប្រាស វក់​នឹង​គ្រឿង​ញៀន បោះ​បង់​ចោល​ការ​ងារ មិន​ស្តាប់​តាម​ការ​អប់រំ​ឪពុក។ម្តាយ ដើរ​ហើរ​សេរី រហូត​ដល់​បង្ក​ហឹង្សាក្នុង​គ្រួសារ វាយ​ឪពុក​ម្តាយ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ ។ ទង្វើរ​របស់​កូន​ប្រុស​បែប​នេះ ឪពុក​ម្តាយ​សាច់​ញាតិ​ទ្រាំលែង​បាន នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ប្តឹង​សម្ថិតកិច្ច​ឲ្យ​ចាប់​ខ្លួន ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី ៕