ស្រ្តី​មេម៉ាយ​២លើកទៅ​រក​គ្រូ​ទាយ​កាត់​ប្រ​ជ្រុ​យ​​ដូច ទៅ​ឲ្យ​គ្រូ​ចាប់​រំលោភ

កណ្តាល៖ ស្រ្តី​ម្នាក់​បាន​ប្រាប់​ម្តាយ​ថា ទៅ​រក​គ្រូ​ទាយ ដើម្បី​កាត់​ប្រជ្រុយ​​នៅ​ផ្ទះ​របស់​មិត្ត​ភក្តិ ខណៈ​ទៅ​​យូរ​ពេកម្តាយ​​​ជន​​រង​គ្រោះ ក៏​តាម​មើ​ល​ ​ស្រាប់​តែ​ឃើញ​គ្រូ​ទាយ​​កំពុង​តែ រំលោភ​កូន​ស្រី របស់​ខ្លួន ក៏​រត់​ទៅ​ប្តឹងនគរបាល​ឲ្យ​ឃា​ត់​ខ្លួន​តែ​ម្តង​ទៅ ហេតុការណ៍នេះ បាន​កើត​ឡើ​ង​តាម​ក្នុង​ផ្ទះ​ឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។

បើ​តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អា​យុ​៤២ឆ្នាំ មាន​មុខ​របរ ជា​គ្រូ​ទាយ​កាត់​ប្រជ្រុយ រស់​នៅ​​ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ។ រី​ឯ​ជន​រងគ្រោះ​វិញ​មាន ឈ្មោះ ម.ស.ល អាយុ​៣២​​ឆ្នាំ មាន​មុខរបរ ជា​កម្ម​កា​រិ​នី​រោង​ចក្រ រស់​នៅ​ក្នុង​ភូមិ ឃុំកើត​ហេតុ​ខាង​លើ ។

បើ​តាម​សម្តី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ នារី​រងគ្រោះ​បាន​ទៅ​ជួប គ្រូ​ទាយ​កាត់​ប្រជ្រុយ ដើម្បី​ឲ្យ​គ្រូ​ទាយ ជួយ​បង្កើ​ន​ស្នេហ៍ ព្រោះ​នាង​ជា​ស្រ្តី​មេ​ម៉ាយ ២​លើក​មក​ហើយ ដោយ​ទៅ​ជួប​នៅ​ផ្ទះ របស់​មិត្ត​ភក្តិ​នារី​រង​គ្រោះ​ ដែល​នៅ​ជិត​ផ្ទះ​គ្រូ​កាត់​ប្រជ្រុយ​នោះ លុះ​ពេល​ទៅ​ដល់​បាន​ជួប​លោក​គ្រូ​កាត់​ប្រជ្រុ​យ ហើយ​លោក​គ្រូ បាន​ប្រាប់​ឲ្យ​នារី​រង​គ្រោះ ស្រាត​​ខោ​​អាវ​​ទាំង​​អស់ រួច​ហើយ​លោក​គ្រូ ធ្វើ​សកម្មភាព​បញ្ចូល​មន្ត​អាគម ដោយ​យក​ដៃ​អង្អែល​​នៅ​លើ​ថ្ងាស​ភេទ​នារី​រង​គ្រោះ ។

ចំណែក​ឯ​ម្តាយ​របស់​នារី​គ្រោះ ពេល​ដែល​បាត់​កូន​ស្រី យូរ​ពេក​ក៏​បាន​ដើរ​មក​រក​មើល ដោយ​ដឹង​ថា កូន​ស្រី​នៅ​ផ្ទះ​របស់​មិត្ត​ភក្តិ លុះ​ពេល​មក​ដល់ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​កូន​ស្រី​នៅ​នឹង​កាំ​ជណ្តើរ រួច​ក៏​ឡើង​កាំ​ជណ្តើរ​មើល​ស្រាប់​តែ​ឃើញ​កូន​ស្រី ត្រូវ​បាន​លោក​គ្រូ​ទាយ កំពុង​តែ​បញ្ចូល​មន្ត​អាគម កាត់​ប្រជ្រុយ ដោយ​កូន​ស្រី​នៅ​ពី​ក្រោម​លោក​គ្រូ​ទាយ ក៏​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍ ឲ្យ​ចុះ​ទៅ​ឃាត់​ខ្លួន​គ្រូទាយរូប នោះ​តែ​ម្តង​ទៅ ។ បច្ចុប្បន្ន​ជន​សង្ស័យ ឃុំឃាត់​ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​ស្រុក​កណ្តាល​ស្ទឹង ដើម្បី​ធ្វើការ​សាក​សួរ​បន្ថែម​និង​កសាង​សំណុំ​រឿង បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​ ចាត់ការ​បន្ត ទៅ​តាម​ផ្លូវ​ច្បាប់ ៕​