ដល់ក! សាំង​និង​ភ្លើង​វា​ត្រូវ​គ្នា​ដូច​បង​ប្អូន

ព្រៃវែង៖ កាល​ពី​​ថ្ងៃ​ទី ១៧ខែវិច្ឆិកា​ ឆ្នាំ​២០១៧ បុរស​​ម្នាក់​​បាន​​ជក់​បារី​​នៅ​ជាប់​​នឹង​​មាត់​។រួច​ទៅ​កាន់​​ដប​​សាំង​​មក​ចាក់​​ម៉ូតូ​​ក្នុង​បំណង​ជិៈ​ទៅ​បូម​ទឹក​​ដាក់​ស្រូវ​បណ្ដាល​ឲ្យភ្លើង​បារី​​នោះ​ឆាប​ឆេះ​​អស់​ទាំង​​ផ្ទះ​​ម៉ូតូ​រួម​និង​​ទ្រព្យ​សម្បត្តិ​​សរុប​ជាង​៣០​លាន​រៀល ហេតុ​ការណ៍​​អគ្គិភ័យ​​នេះ​បាន​​កើត​ឡើង​នៅ​ចំណុច​ ភូមិ​ដ​ង្គៀ​ប​ក្តាម ឃុំ​ពាម​មន្ទារ ស្រុក​​កំពង់​ត្របែក ខេត្ត​ព្រៃវែង ។

ម្ចាស់​ផ្ទះ​​ឈ្មោះ​​ព្រុំ​ ឆាន​ ប្រុស​​អាយុ​៤២ឆ្នាំ​​និង​ប្រពន្ធ​​ឈ្មោះ​​ភឹម​ ថា​វី​ អាយុ​៥០​ឆ្នាំ​​អ្នក​​ទាំង​ពីរ​មាន​​ទី​លំ​នៅ​ផ្ទះ​កើតហេតុ ។

លោក​សួន​សំអឿន​អធិការ​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ឈ្មោះ​ព្រុំ​ឆាន​ត្រូវជា​ប្ដី​និង​ជា​ម្ចាស់ផ្ទះ​បាន​ក្រោក​ពី​យប់​ដោយ​ជក់បារី​នៅជាប់​នឹង​មាត់​រួច​ដើរ​ទៅយក​ដប​សាំង​មកចាក់​ម៉ូតូ​ដើម្បី​ទៅ​បូមទឹក​ដាក់​ស្រូវ នៅ​ពេលដែល​គាត់​ចាក់​សាំង​ភ្លាម​ស្រាប់តែ​ភ្លើ​ង​​បារី​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង​ បណ្ដា​ល​​ឲ្យ​​​ឆេះ​​​ផ្ទះ​​អស់​១​ខ្នង​​សង់​​អំពី​​ឈើ​​ប្រក់​ស៊ី​ប្រូ​ជ​ញ្ជាំ​ង​​​ដែក​​ទំហំ​៦​គុណ​​និង​៧ម៉ែត្រ។ ប្រាក់​ខ្មែរ​ចំនួន១២០០ ០០០រៀល(មួយ​លាន​ពីរ​សែ​ន​​រៀល) មាស​​ចំនួន​២​ជី​៥​ហ៊ុន ម៉ូតូ​​ឌ្រី​ម​សង់​C125​ស៊េរី​​ឆ្នាំ​២០១៥​មួយ​គ្រឿង។ ជី​​ធ្វើ​ស្រូវ​ប្រាំង​​ចំនួន​២០បាវ​​សាំង​០១​កាន​ហ្គាស​​មួយ​ធុង​​ធំ​។ ស្រូវ​២០​បាវ​​និង​​សម្ភារៈ​​មួយ​ចំនួន​ទៀត​ដែល​​សរុប​​ជា​​ទឹក​ប្រាក់​​ចំនួន​៣៥ លាន​រៀល ដោយឡែក​ម្ចាស់ផ្ទះ​ដែលជា​អ្នក​ជក់បារី​បាន​រងរបួស​ស្រាល​ព្រោះ​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​មក​ប៉ះ​ខ្លួន៕