ឃើញនាងវិកលចរិក លេចគល់សុដន់ចាប់​អូស​ដៃ​ទៅ​​រំលោភ នឹក​ឃើញ​​ថា មិន​សម​ក៏​ប្រើ​ម្រាម​ដៃ​ជំនួស

រតនគិរីៈ កាល​ពីថ្ងៃ​​ទី​​១៨​ ខែ​​វិ​ចិ្ឆ​កា​ ឆ្នាំ​​២០១៧​ វេលា​​ម៉ោង​​១៥​​និង​​១០​នាទី បុរស​ម្នាក់ត្រូវ​កម្លាំ​ង​​ប៉ុស្តិ៍​​បា​តាង​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​៣​រសៀ​ល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​ករណី​រំលោភ​សេពស្ថនវៈ​កាល​ពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៧​កន្ល​ង​ទៅ នៅ​ត្រង់​ចំណុច​ចម្ការស្វាយចន្ទី ក្រោ​យ​ផ្ទះ​ឈ្មោះ ស៉ី កែប ស្ថិតនៅភូមិបាតាង ឃុំ​បា​តាង ស្រុក​លំផាត់ ។

​ជន​សង្ស័យ​​ឃាត់​ខ្លួន​​​ឈ្មោះ​ ឡែ​ ទិ​យ​ ​ អាយុ​៣០​​ឆ្នាំ​ ជន​ជាតិ​​ទំពួន​ នៅ​​ភូមិ​​បា​តាង​ ឃុំ​បា​តាង ​ស្រុក​​លំ​ផាត់​ ករណី​​រំលោភ​​សេព​សន្ថវៈ​មិន​​បាន​​សម្រេច​ទៅ​​លើ​​ជន​​រង​គ្រោះ​ ឈ្មោះ​ ស​ ស​ ត ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ទំពួន​ជា​មនុស្ស​ វិកល​ច​រិ​ក​ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ នៅ​ចំការ​ស្វាយចន្ទី​ ភូមិ​បា​តាង​ ឃុំ​បា​តាង​ ស្រុក​លំ​ផាត់​ ។​

បើតាមប្រភពពីសមត្ថកិច្ច ជនសង្ស័យសារភា​ព​ថា ​ នៅ​​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​​៨​ព្រឹក​ ខ្លួនបា​នត្រឡប់​មក​ពី​មើល​ចម្ការ​ស្វាយ​ច​ន្ទី បាន​ឃើញ​ជនរង​គ្រោះ​អង្គុយ​ក្រោម​ម្លប់​ស្វា​យ​ចន្ទី​របស់​ឈ្មោះ ស៊ី កែប ហើយ​ចេញ​គល់​ដោះ​ទាំង​សង​ខាង ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ចង់​រួម​ភេទ ក៏​បាន​ដើរ​ចូល​ទៅ​ចាប់​ទាញ​ដៃ ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​យក​ខ្សែ​គោ​ចង​ដៃ​ជន​រង​គ្រោះ រួច​ស្រាត​ខោ បម្រុង​ធ្វើ​សកម្មភាព​រំលោភ តែគិត​ឃើញ​ថា មិនគួររួមភេទ​ជា​មួយ​ជនវិកលចរឹក ក៏​យក​ម្រាម​ជំនួស ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​បាតាង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេ​តុ និង​ក្រោយ​មក​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័​យ​បណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់ ៕