ពលរដ្ឋ​រិះ​គន់​មន្ដ្រី​​អគ្គីសនី​​ដែល​ផ្ដាច់​​ភ្លើង​​​ដាច់​​ជាប់​​គ្នា​​៤-៥​​ថ្ងៃ​ហើយ​​នៅ​​ភូមិ​​ឬស្សី​​៣

រាជធានី​ភ្នំពេញ​៖ អ្នក​​រស់​​នៅ​​ភូមិ​​ឬស្សី​​និង​ភូមិ​នានា​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ខណ្ឌ​មាន​ជ័យ បាន​នាំ​គ្នា​រអ៊ូ​រទំ​ខឹង​ស្រ​បា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ដាច់​ចរន្ដ​អគ្គិសនី​ពេល​ថ្ងៃ​ញឹក​ញាប់​ពិសេស​ថ្ងៃ​ទី​១៣និង​ថ្ងៃ​ទី​១៨ខែ​វិច្ឆិកា ឆ្នាំ២០១៧​នេះ ដាច់​៤-​៥​ថ្ងៃ​ជាប់​ៗ​គ្នាតែម្ដង ​។ ភាព​រកាំ​រកូស​ខាង​លើ​នេះ​មិន​មែន ទើប​តែ​២​ថ្ងៃ​ខាង​លើ​នេះ​ទេ​កន្លង​មក​ក៏​ជួប​បញ្ហា​ញឹក​ញាប់​បែប​នេះ​ដែរ ។

អ្នក​ស្រុក​រស់​នៅ​តំបន់​ខាង​លើ​ដែល​មាន​មុខ​របរ សិប្បកម្ម​ អាជីវកម្ម​តូច​តាច​ដែល​ពឹង​ផ្អែក​លើ​ចរន្ដ​អគ្គិសនី​បាន​ខាត​បង់​ចំណូល​ប្រចាំ​ថ្ងៃ​ដោយ​សារ​ដាច់​ភ្លើង​មិន​អាច​ដំណើរ​ការ​បាន ​។

គួរ​បញ្ជាក់​ថា មន្ដ្រី​អគ្គិសនី​កម្ពុជា​ដែល​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​គិត​គូ​អំពី​បញ្ហា​ចរន្ដ​ភើង​ប្រើ​ប្រាស់​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ទៀង​ទាត់​ជា​អចិន្រ្ដៃយ៍​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ប្រជា​ពលរដ្ឋ​អំពី​បញ្ហា​និយោបាយ​មិន​ស្មើរ​ភាព​ដោយ​សារ​តំបន់​ខ្លះ​ភ្លើង​មិន​ដែល​ដាច់​សោះ​ហើយ​តំបន់​ពួក​គាត់​រស់​នៅ​ដាច់​ភ្លើង​ជា​ញឹក​ញាប់​បំផុត​ ។

មន្ដ្រី​អគ្គិសនី​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​សំុ​ការ​បំភ្លឺ​បាន​ទេ​អំពី​បញ្ហា​ខាង​លើ​នេះ​គេហ​ទំព័រ “ដំណឹង​យប់​មិញ”រង់​ចាំ​ការ​បក ស្រាយ​បំភ្លឺ​ពី​ភ្នាក់​ងារ​អគ្គិ​សនី​កម្ពុជា​គ្រប់​ពេល​វេលា ៕