តា​​អាយុ​៦៧​ឆ្នាំ ចាប់​​រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ បាន​សម្រេច​នៅ​ក្នុង​ចំការ​អំពៅ

ព្រះ​វិហារៈ កាល​ពី​​រសៀល​​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ប៉ូលីស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​សង្កាត់​​ប៉ា​ល​ហា​ល បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​​លោក​តា​​ម្នាក់​ពីបទ​រំលោភ​​ទៅ​លើ​​អ​និតិ​ជន ដែល​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧។

ជន​សង្ស័យ​​មាន​ឈ្មោះ ដួង សំ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់​នៅ​​ភូមិ​​ប៉ា​ល​ហាល សង្កាត់​​ប៉ា​ល​ហាល ក្រុង​​ព្រះ​វិហារ ខេត្ត​ព្រះវិហារ ។ ចំណែ​ក​​កុមារី​រង​គ្រោះ​​មាន​ឈ្មោះ ម ស ព អា​យុ​១០​ឆ្នាំ រស់​នៅ​​ភូមិ​​ឃុំ​​ជា​មួយ និង​ជន​សង្ស័​យ​​ដែរ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សា​រ​ភាព​ថា ខ្លួន​​ពិត​ជា​​បាន​​រំលោភ​​ទៅ​លើ​កុមា​រី​​រង​គ្រោះ​​ខាង​លើ​​ពិត​ប្រាកដ​​មែន ដោយ​នៅ​​ថ្ងៃ​កើ​ត​​ហេតុ​​​កុមារី​​​រងគ្រោះ​​បាន​​​ដើរ​​​ទៅ​​សុំ​​អំពៅ​របស់​ខ្លួន​​ហូប ហើយ​​គាត់​​ក៏​បាន​​នាំ​​កុមារី​​រង​គ្រោះ​ដើរ​ចូល​​ទៅ​​ចំការ​​អំពៅ ហើយ​​ធ្វើ​ការ​​លួង​លោម​កុមារី​​រង​គ្រោះ​សុំ​​រួម​​រ័ក្ស តែ​​កុមារី​​រងគ្រោះ​​មិន​ព្រម​​ទើប​​ខ្លួន​​ធ្វើ​​សកម្ម​ភាព​​ចាប់​បង្ខំ​​កុមារី​រង​គ្រោះ រំលោភ​​រហូត​​បាន​សម្រេច​ រហូត​​មក​ដល់​ថ្ងៃ​ទី​១៥​នេះ ត្រូ​វបាន​​ម្តាយ​​កុមារី​​រងគ្រោះ​​ប្តឹង​សមត្ថកិច្ច​​ឲ្យ​​ធ្វើ​ការ​​ឃាត់​ខ្លួន​​តែ​ម្តង។បច្ចុប្បន្ន​​ជន​សង្ស័យ​សមត្ថកិច្ច​​កំពុង​​កសាង​សំណុំ​រឿង​​បញ្ជូន​​មក​កាន់​​ការិយាល័យ​ព្រហ្ម​ទណ្ឌ នៃ​​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ព្រះ​វិហារ ដើម្បី​​ចាត់​ការ​​តាម​​នីតិ​វិធី​ ៕