តុលាការកំពូលចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ»

(ភ្នំពេញ)៖ អ្នកសារព័ត៌ជាតិ-អន្តរជាតិ មកពីរគ្រប់ស្ថាប័ន និងមន្ត្រីសិទ្ធិមនុស្សបាននឹង កំពុងតែនៅមុខតុលាការកំពូល ដើម្បីរង់ចាំស្តាប់លទ្ធផល សវនាការលើសំណុំរឿង រំលាយគណប្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៧ ។ ហើយនៅវេលាម៉ោង៨៖៤០នាទីព្រឹកនេះតុលាការកំពូលបានចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង តំណាង មហា អយ្យការ មួយ រូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។

មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។