នារីវ័យក្មេងទៅឃ្វាលនៅ​វាលស្រែ ត្រូវ​ជន​ដៃ​ដល់​៣​នាក់ រំលោភបូក​រួច​សម្លាប់

ត្បូងឃ្មុំ៖ នារី​វ័យ​ក្មេង​ម្នាក់បាន​ដឹក​គោ​ចេញ​ទៅ​ឃ្វាល​នៅ​វាល​ស្រែ ស្រាប់​តែ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៣​នាក់ កំពុង​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា ប្រទះ​ឃើ​ញ ក៏​ដើរ​តាម​ពី​ក្រោយ រួច​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេព​សន្ថវៈ​បូក​រហូត​ដល់​បាន​សម្រេច បន្ទាប់​មក​ដោយ​ខ្លាច​នារី​រងគ្រោះ​ស្គាល់​មុខ នាំ​ឱ្យ​ជាប់​ទោស​ទណ្ឌ ក៏​បែក​គំនិត​ព្រួត​គ្នា វាយ​សម្លាប់​បំបិទ​មាត់​ចោល​តែ​ម្តង ។ ករណី​រំលោភ​បូក​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ក្នុង​ព្រៃ​ឈើ​ទាល​ភ្លោះ ស្ថិត​ក្នុង​ភូមិ​សុវណ្ណ​គមន៍ ឃុំ​កណ្តោល​ជ្រុំ ស្រុក​ពញាក្រែក ។

បើ​តាម​ប្រភព​ព៌ត័​មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​​​ ឆ្នាំ​២០១៧ កម្លាំ​ង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កណ្តោល​ជ្រុំ បាន​ទទួ​ល​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​មក​ថា បាន​ប្រទះ​ឃើ​ញ​នារីវ័យ​ក្មេង​ម្នាក់​ដេក​ស្លាប់​នៅ​តាម​ផ្លូវ​ក្នុង​ព្រៃ​ស្ងាត់​មួយ​កន្លែង នៅ​តាម​ដង​ផ្លូវ​ម្តុំ​ព្រៃ​ឈេី​ទាល​ភ្លោះ ស្ថិត​ក្នុង​ភូមិ​សុវណ្ណ​គមន៍ ឃុំ​កណ្តោ​លជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូង​ឃ្មុំ ពេល​នោះ​កម្លាំ​ង​នគរបាល​ប៉ុស្តិ៍​កណ្តោល​ជ្រុំ បាន​ចុះ​ទៅ​ដល់​កន្លែង​កេីត​ហេតុ ធ្វេី​ការ​ហ៊ុំ​ព័ទ្ធ ​និង​ស្រាវ​ជ្រាវ ទេីប​ដឹង​ថា នារី​រងគ្រោះ​ខាង​លេី​ឈ្មោះ ស៊ន គន្ធ អាយុ​១៦​ ឆ្នាំ​រស់​នៅ​ភូមិ-​ឃុំ កើត​ហេតុ​ខា​ង​លេី ។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តម​សេនីយ៍ទោ បែន រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​បញ្ជា អោយ​ការិយាល័យ​ជំនាញ បើក​ការ​ស៊ីេប​អង្កេត​ស្រាវ​ជ្រាវ​បន្ទាន់ ដោយ​បាន​ចាត់​វិធាន​ការ​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ បុន​ណុន ស្នង​ការ​រង​លោក​វរសេនីយ៍ទោ ចក់ សុខ​កៅ នាយ​ការិយា​លយ័​​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ លោ​​ក ​អោម មុន្នីវណ្ណ អធិការ​នគរ​បាល​ស្រុក​ពញាក្រែក បានចុះ​ស្រាវ​ជ្រាវ​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ។

លោក ចក់ សុខកៅ នាយ​ការិយាលយ័ព្រ​ហ្មទ​ណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជាក់​ថា ក្រោយ​ពី​សមត្ថកិច្ច​ជំនា​ញ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យ​សពរួច ឃើញ​ថា នារីរងគ្រោះឈ្មោះសន គន្ធា បាន​ទទួ​ល​រង​ការ​រំលោភសេពសន្ថវៈ និង​សម្លាប់​ដើម្បី​បំបិទ​មាត់ ដែល​ក្រុម​ជន​សង្ស័យ មា​នគ្នា​យ៉ាង តិច ចាប់​ពី​២​នាក់​ឡើង​ទៅ ។​

ដោយ​ប្រេី​ប្រាស់ វិធាន​ការជំនាញ​រហូត​ធ្វេី​អោយ​សមត្ថិកិច្ច​ជំនាញ កំណត់​បាន​មុខ​សញ្ញា​សង្ស័យ​ចំនួន​​៣​នាក់
ទី១​-ឈ្មោះ គួយ ខេណាក់ អាយុ​២៧​ឆ្នាំ រស់​នៅ ភូមិសុវណ្ណនិគមន៍ ឃុំកណ្តោលជ្រុំ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ទី២-ឈ្មោះ ហេង ភស្ស ហៅភា អាយុ១៧ឆ្នាំ រស់នៅភូមិសុវណ្ណនិគមន៏​ ឃុំ​កណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

និងទី៣-ឈ្មោះ រស់ សុខា អាយុ​២៨ឆ្នាំ រស់​នៅ​ភូមិនោប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ​( រត់គេចខ្លួនបាត់) ។

ជន​ទាំង​បី​នាក​ខា​ង​លេី​បាន​នាំ​គ្នា​ផឹក​ស៊ី ហេីយ​ក៏​ឃេីញ​នារីរងគ្រោះ​ខាង​លេី​បណ្តេីរ​គោ​យក​ទៅ​ចង​ក៏​លប​លួច​ដេីរ​តាម​ក្រោយ រហូត​ដល់​កន្លែង​កេីត​ហេតុ​ក៏​នាំ​គ្នា​ចាប់រំ​លោភ​រួច​សម្លាប់​ចោល​តែ​ម្តង​ ក្រោយ​សម្លាប់​រួច​ក៏​នាំ​គ្នា​ដេីរ​ទៅ​ផ្ទះ​ដូច​ធម្មតា ស្រាប់​តែ​មក​ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ក្រោយ​កើត​ហេតុ​៣​ថ្ងៃ ក៏មាន​សមត្ថកិច្ច​ចុះ​មក​ចាប់​ខ្លួន​ពួក​គេ​ទាំង២​នាក់​តែ​ម្តង ខណៈ​ដែល​បក្ខ​ពួក​ម្នាក់​ទៀត រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ។

ក្រោយ​ការ​សាក​សួរ និង​បំភ្លឺពី​សាក្សី​ជុំ​វិញ​កន្លែង​កេីត​ហេតុ​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​ឃេីញ​​ជន​ទាំងបីនាក់​នេះ​ចាក​ចេញ​ពី​កន្លែង​កេីត​ហេតុ​ពិត​ប្រាកដមែន ពិសេស​សមត្ថកិច្ច​បាន​រក​ឃេីញ​ស្នាម​ខ្ចៅ (ប្រតាយ​ប្រតប់​ពេល​ចាប់​រំលោភ​) នៅ​លេី​ដៃ​របស់​ឈ្មោះ គួច ខេង​ណាក់​ និង​ឈ្មោះ ហង្សភស ហៅភា ពិតមែន ដោយ​ឡែក ឈ្មោះ រស់ សុខា បាន​ដឹង​ខ្លួន​គេច​បាត់ ។ ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​ប្រេី​ប្រាស់​រយៈ​ពេល ៦​ថ្ងៃ​ បាន​អាច​បំបែក​សំ​ណុំ​រឿង​នេះ​បាន​ហេីយជ​នល្មេីស​ត្រូវ​បាន​សាលា​ដំបូងខេត្តត្បូងឃ្មុំ​ចេញ​ដីកា​ឃុំ​ខ្លួន​រួច​ហេីយ​ដែរ ។

ជន​សង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រៀប​ចំកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី។ ចំ​ណែក​បក្ខ​ពួក​ម្នាក់​ទៀត ដែល​បាន​រត់​គេច​ខ្លួន សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​តាម​ប្រមាញ់​ចាប់​ខ្លួន​នាំ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕​