ចំណុច3យ៉ាងដែលឪពុកម្តាយគួរបង្រៀនកូន ដើម្បីជោគជ័យរបស់គេថ្ងៃអនាគត

អ្នក​គួរតែ​អប់រំ​កូន​អ្នក​ពី​ចំណុច​ទាំង​៣​នេះ​តាំងពី​តូច ទើប​កូន​របស់​អ្នក​អាច​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ តើ​មាន​អ្វី​ខ្លះ​ទៅ ​?

1.​ អ្នក​មិន​គួរ​ទម្លាប់​កូន​ឲ្យ​ស្រណុក​តាំងពី​តូច​នោះ​ទេ ព្រោះ​នៅពេលដែល​ធំ​ឡើយ គេ​នឹង​មិន​អាច​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​បាន​ឡើយ​។​

2.​ ​អ្នក​គួរតែ​គ្រប់គ្រង​មាត់​របស់​កូន​តាំងពី​តូច ព្រោះ​សម្តី​គ្រប់​ម៉ាត់ អាច​កំណត់​ភាពជោគជ័យ​របស់​គេ​នៅ​ថ្ងៃ​អនាគត​។ បើ​គេ​ជា​មនុស្ស​ដែល​មាន​សម្លី​សុភាពរាបសារ នោះ​ធំ​ឡើង គេ​នឹង​មាន​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ជាមិនខាន​។​

3.​ អ្នក​គួរតែ​អប់រំ​គេ​ឲ្យ​ឧស្សាហ៍តាំង​ពី​តូច ព្រោះ​ភាព​ខ្ជិលច្រអូស​នឹង​អាច​ធ្វើឲ្យ​អនាគត​គេ​រលាយ​យ៉ាង​ងាយ​។ អ្នក​មិន​អាច​នៅ​ជាមួយ​គេ​អស់​មួយ​ជីវិត​ទេ ដូចនេះ មានតែ​ភាព​ឧស្សាហ៍​ព្យាយាម ទើប​អាចដឹកនាំ​គេ​ដើរ​ទៅរក​ផ្លូវ​វ​ដែល​ត្រូវ ហើយ​មនុស្ស​គ្រប់រូប​នឹង​ស្រឡាញ់​រាប់អាន​គេ​ខ្លាំង ដោយ​អាច​ជួយ​គេ​ទៀត​ផង​ពេល​ដែល​មាន​ទុក្ខ​លំបាក​៕

ប្រភព៖health