យុវជន​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឃាត់​ខ្លួន

ភ្នំពេញៈ យុវជន ២នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ឃាត់​ខ្លួន បន្ទា​ប់​ពី​ព្យាយាម​ជិះ​រត់​គេច​ពី​កម្លាំង​សមត្ថកិច្ច​​ ហេ​តុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ក្នុងសង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

ជន​សង្ស័យទី១-​ឈ្មោះ កង ជីវ័ន អាយុ​២៤​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ ស្នាក់​នៅ ផ្ទះ​លេខ​១០​៦ អឺ១ ផ្លូវ​លេខ​៨០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ (មាន​សារ​ធាតុ​ញៀន) និង​ទី​២ ឈ្មោះ ចាន វ៉ា អាយុ​១៨​ឆ្នាំ ផ្ទះ​គ្មាន​លេខ តាម​បណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដា​ល ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ កម្លាំង​សមត្ថ​កិ​ច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ ល្បាត់​ក្នុង​មូល​ដ្ឋាន​ដូច​សព្វ​ដង ខណៈ​មក​ដល់​ចំណុច​ខាង​ក្រោយ​ផ្សារ​ទំនើប អឺអន ក៏ប្រទះ​ឃើញ​យុវ​ជន​​២​នាក់​ខាង​លើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា សេ125 ឆ្នាំ2013 ពាក់​ស្លាក​លេ​ខ​ភ្នំពេញ 1BY-4481 ភ្លាម​នោះ​កម្លាំង​សមត្ថ​កិច្ច​ឃាត់​អោយ​ឈប់​ដើម្បី​សួរ​នាំ ប៉ុន្តែ​ដោយ​ជន​សង្ស័យ​ទាំង​ពី​នាក់​មាន​ខ្លួន​ក៏​បាន​បន្ថែ​ម​ល្បឿន ដើម្បី​រត់​គេច​ខ្លួន ខណៈ​នោះ​កម្លាំង​ល្បាត​ក៏​បាន​ដេញ​តាម​យុវជន​ពី​ក្រោយ ធ្វើ​អោយ​ជន​សង្ស័យ​គិត​មិន​ចេញ​បណ្ដាល​អោ​យ​​បុក​រ៉ុមក​កង់​បី នៅ​ក្បែ​គល់​ស្ពាន​គូ​ថ​ខ្ចង​កោះ​ពេជ្យ​ទើប​ចាប់​បាន​ទាំង​ពីនាក់​តែ​ម្តង ។

បច្ចុប្បន្ន​យុវជន​ទាំ​ង​ពីរ​នាក់​ត្រូវ​បាន​នាំ​មក​ឃា​ត់​ខ្លួន​នៅ​អធិការដ្នាន​នគរបាល​ខណ្ឌ​ចំការ​មន ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី ។