ខឹងប្រពន្ធចុង​សុំបែកផ្លូវ ប្ដី​ក៏ទិញ​កាវ​លាយ​ទឹក​ជះ​ដាក់​ប្រពន្ធ

ភ្នំពេញ៖ ស្ត្រី​ម្នាក់​កំពុង​​ជិះ​ម៉ូតូ​សុខ​ៗ​ត្រូវ​ជន​សង្ស័យ​ជា​បុរស ធ្វើសកម្មភាព​ជះ​កាវលាយ​ទឹ​ក​​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បា​ន​ក្រុម​គ្រួសារ​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ។
ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០ ផ្លូវ​លំ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ ខៀវ វិសិដ្ឋ​សត្យា ហៅ​ថៃ​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ ស្នាក់នៅ​ចំណុច​ផ្ទះ​កើត​ហេតុ​ខាង​លើ (កំពុង​គេច​ខ្លួន​)​។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ ឌឿន ស៊ុន​ណារ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន ស្នាក់​នៅ​ក្នុង​ភូមិ​ថ្មី សង្កាត់ស្ទឹងមាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុន​ពេល​កើត​ហេតុ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​មក​ពី​ក្នុង​ផ្ទះ​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មាន​ជ័យ លុះ​ដល់​ចំណុច​មុខ​ផ្ទះ​ខាង​លើ ស្រាប់​តែ​ជន​សង្ស័យ​ខាង​លើ បាន​ធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​មកជះ​លើ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឲ្យ​របួស​ពេញ​ផ្ទៃ​មុខ និង​របួស​ត្រង់​ដៃ​ទាំង​សង​ខាង ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​ឆ្នាំ​ដដែល ។

ក្រោយ​ពី​កើត​ហេតុ​សាច់​ញាតិ​ជនរង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​យក​មក​ចាត់​ការ​តាម​ច្បាប់ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័​យ​បាន​ឆ្លើយ​សារ​ភាពថា គាត់​បាន​ទៅជិះ​កាវ៥០២មកលាយទឹករួចយកទៅជះលើប្រពន្ធ របស់ខ្លួនដោយសារប្រច័ណ្ឌ​ជាមួយប្រច័ណ្ឌ​សុំបែកផ្លូវ ៕