ស្លាប់បុរស​ម្នាក់រងរបួសធ្ងន់ម្នាក់ រថយន្ដបុករត់​គេច​បាត់

ភ្នំពេញ៖ បុរសម្នាក់​ស្លាប់​រួម​ដំណើរ​ជា​មួយ​នារី​ម្នាក់​ទៀត​រង​របួស​ធ្ងន់ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ ឌុប​គ្នា​ត្រូវ​បាន​រថយន្ត​មិន​ចាំ​ម៉ាក​បាន​បើក​មក​បុក​យ៉ាង​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទីរំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ស្ថិត​នៅ​តាមប​ណ្តោយ​ផ្លូវ​១៦៣​កែង​និង​ផ្លូវ៤៦៨​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ​ឆោម បូរិន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខ របរ ធ្វើការ​ខារ៉ាអូខេ​ស្នាក់​នៅ​ម្តុំ​ពេទ្យ​រុស្សី​មាន​ភូមិ​កំពង់​ត្រាច​ស្រុក​កំណើត នៅ​ស្រុក​រមា​ហែ​ក​ ខេត្តស្វាយរៀង ។ចំណែក​រថយន្ត​បង្ក​ក្រោយ​ពី​បុក​ភ្លាមៗ​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល៕