បាញ់​ប្លន់២​ករណី​សម្រេច ពេល​នោះ​ជាប់​គុក​បាន​សម្រេច​ហើយ​

ភ្នំពេញ៖ ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ សហការណ៍​ជា​មួយ អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ អធិការដ្ឋាន​នគរបាល​ខណ្ឌ​​៧​មករា ទួលគោក និង​ពោធិ៍​សែន​ជ័យ ក្រោម​ការ​សម្រប​សម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់​ខ្លួន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​ចំនួន​២​នាក់ កាល​ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ៣សងហកាត់វាលវង់​ខណ្ឌ៧មករា បាញ់ត្រូវស្ដ្រីម្នាក់ធ្លាយមាត់ប្លន់ម៉ូតូម៉ាក​ស្កុបពី សេរី២០១៨ ពាក់ស្លាក់លេខ​1GP-0078បណ្ដាលអោយជនរងគ្រោះម្នាក់ឈ្មោះទិត្យ មុន្នីរ័ត្ន​អាយុ២៦​ឆ្នាំដែលធ្វើសកម្មភាព០៣នាក់ និងករណីទី២បាញ់ប្លន់នៅផ្លូវ២០០៤​ សង្កាត់កាកាប​ខណ្ឌពោធិ៍សែនជ័យ យកបានម៉ូតូម៉ាក​ហុងដាឌ្រីម សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1FT-3968បានសម្រេចម្ដងទៀតដោយធ្វើសកម្មភាព០២នាក់ ។

ហើយនា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ចបាន​ធ្វើការ​បង្ហាញ​មុខ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទាំង​២​នាក់​នោះ ដែល​ទី១-ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ​ទីលំ​ដៅ ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេ​តុង ក្រុម​៦ សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ រាជភ្នំពេញ និង​ទី​២-ឈ្មោះ ឥត ចាន់​ដារ៉ូត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ ទី​លំនៅ ផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេ​​ញ​។

វត្ថុតាង​ដែល​ដក​ហូត​បាន​រួម​មាន​
ទី១-អាវុធ​ខ្លី១​ដើម​ម៉ាក​កា​៥៩ បង់​១​គ្រាប់​ចំនួន​៥
ទី២-អាវុធខ្លី១ដើមម៉ាកប៉េអាកុល
ទី៣-ស្លាកលេខម៉ូតូចំនួន០១ភ្នំពេញ1GP-0078របស់ជនរងគ្រោះ ដែលប្លន់បាន
ទី៤-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0185 ជា​មធ្យោបាយ​​ជិះ​ធ្វើ​សកម្ម​ភាព​ប្លន់ ។

កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​បង្ហាញ​មុខ​ក្រុម​ចោរ​ប្លន់​ដែល​ជា​មុខ​សញ្ញា​យ៉ាង​សកម្ម​ក្នុង​ការ​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ប្លន់​បាញ់​យក​ម៉ូតូ​ចំនួន​២​ករណី​មែន ។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​​កសាង​សំណុំរឿង​បញ្ចូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕