ឡាន​ដឹក​ឈើ​ប្រណីត ជាប់​ផុង​ទៅ​មុខ​មិន​រួច សមត្ថកិច្ច​ចាប់​បាន

ខេត្ត​ស្ទឹង​ត្រែង ៖ រថយន្ត​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង ជាប់ផុង​ទៅ​មុខ​លែង​រួច ទើបត្រូវ​បាន​មន្ត្រី​ព្រៃឈើ​ចាប់​បាន នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៧ ក្នុង​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​ព្រៃឈើ​ខេត្តស្ទឹងត្រែង​មួយ​ក្រុម​បាន​ចាប់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​មួយ​គ្រឿង ប្រភេទ​កាមរី​ស្វិត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ង​-4950 ភព កែ​ច្នៃ​កាត់​ដំបូល​ខាងក្រោយ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​នាងនួន​ពេញ​ប្រៀប។

ប្រភព​បាន​បន្ត​ថា រថយន្ត​ដឹក​ជញ្ជូន​ឈើ​មួយ​គ្រឿង​ដែល​ត្រូវ​មន្ត្រី​ជំនាញ​បង្ក្រាប​នោះ ជា​របស់​ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់​ក្នុង​ខេត្ត​នេះ ហើយ​ក៏​ជា​អតីតមន្ត្រី​នគរបាល​ខេត្តស្ទឹងត្រែង ផង​ដែរ។

បើ​ទោះបីជា​ម្ចាស់​ឈើ​ចេញ​មុខ​ដោះស្រាយ​ដល់​កន្លែង​ជំនាញ​ព្រៃឈើ ដែល​បាន​យក​រថយន្ត​មក​រក្សា​ទុក ជា​ថ្នូរ​មិន​ចាប់​រថយន្ត​ខាងលើ​យ៉ាងណា​ក៏​ដោយ ក៏​មន្ត្រី​ព្រៃឈើ​នៅ​ពេល​នោះ មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដឹកឈើ​ម្នាក់​ឡើយ៕