សមត្ថកិច្ច​បញ្ជូន​ខ្លួន​ចោរ​វ័យ​ក្មេង​ដែល​ធ្វើ​សកម្ម​ភាព​ឆក់​យ៉ាង​សកម្ម ទៅ​តុលា​ការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ចខណ្ឌ ទួលគោក​បញ្ជូន​ខ្លួន​ជន​សង្ស័យ​វ័យ​ក្មេង​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្រ្ដី​ម្នាក់​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេ​ញ​ ដើម្បី​ចាត់​ការបន្ដ​តាម​នីតិ​វិធី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ ញាណ ចាន់​មុន្នី​រ័ត្ន ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ​ស្នាក់​នៅ​​ផ្ទះ​គ្មាន​លេខ​ផ្លូវ​១០៧ សង្កាត់​អូឬស្សី​៤ ខណ្ឌ​៧​មករា ។

សមត្ថកិច្ច​​បាន​​បន្ដ​​ថា កាល​​ពី​​រសៀល​​​ថ្ងៃ​​ទី​១០​ខែ​​​វិច្ឆិកា​​ឆ្នាំ​​២០១៧ ​​កម្លាំង​​នគរបាល​​​ខណ្ឌ​​៧​មករា​​បាន​​ធ្វើ​​ការ​​ឃាត់​​ខ្លួន​​ជន​​​ស​ង្ស័យ​​​ម្នាក់​ដែ​ល​​ជា​​​មុខ​​​សញ្ញា​​​ឆក់​​​យ៉ាង​​​សកម្ម​​​នៅ​​​រាជ​ធានី​ភ្នំពេញ ខណៈ​​​ពេល​​ដែល​​យុវ​ជន​​ម្នាក់​​កំពុង​​ជិះ​ម៉ូតូ​​តាម​បណ្តោយ​ផ្លូវ​១០៧ សង្កាត់​អូឬស្សី​៤ ខណ្ឌ​៧​មករា ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​ឆក់​រួច ហើយ​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ខណ្ឌ​ទួល​គោក​វិញ​ព្រោះ​ជា​ម្ចាស់​ករណី ។

សមត្ថកិច្ច​​​បាន​​​បញ្ជាក់​​​ថា កាល​​ពី​​វេលា​​ម៉ោង​១៣​​និង​​៣៩​​នាទី​​រសៀល​​ថ្ងៃ​​ទី​​៧​​ខែ​​វិច្ឆិកា​​ឆ្នាំ​២០១​៧ ជន​​សង្ស័យ​​ក្រុម​​នេះ​​បាន​​ធ្វើ​​សកម្ម​ភាព​​ឆក់​​កាបូប​​ស្ពាយ​​ពី​​នារី​​ម្នាក់​​នៅ​​ផ្លូវ​​១២២​សង្កាត់​​ផ្សារ​​ដេប៉ូ​៣ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ បាន​​សម្រេច​​បន្ទាប់​​មក​​សមត្ថកិច្ច​​បាន​ធ្វើ​​ការ​​ស្រាវ​​ជ្រាវ​​និង​​កំណត់​​ភិន​​ភាគ​​បាន​​ក៏​​បាន​ប្រទះ​​ឃើញ​​ម៉ូតូ​​ដែល​​ជន​​សង្ស័យ​​ជិះ​​ធ្វើ​​សកម្ម​ភាព ទើប​​ឈាន​​ដល់​​ការ​​ឃាត់​​ខ្លួន​​បាន​​​តែ​​ម្តង ៕

វីដេអូធ្វសកម្មភាព