រថយន្ដ​យោធា​ក្រឡាប់​ធ្លាក់​ចូលទឹក​ស្លាប់​​២​នាក់របួសធ្ងន់៣​នាក់

ភ្នំពេញ: មុននេះ​បន្ដិច​មាន​ករណី​ក្រឡាប់​រថយន្ដ​ធ្លាក់​ចូល​ទឹក​បណ្ដាល​អោយ​ស្លាប់​២​នាក់​របួស​ធ្ងន់​៣​នាក់ ក្នុង​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ តាមប​ណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ម្តុំ​ទឹក​ហូរ ស្រុក​រលៀប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។

រថយន្ដ​ពាក់​ស្លាក​លេខ​ភ្នំពេញ2Q- 1912​បាឡែន​ពណ៌ ទឹក​ប្រាក់ ជន​រង គ្រោះ​​ជា​យោធា​(ទា​ហាន) ទាំង​អស់ មិន​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៅ​ឡើយ​ទេ ។