មុន​នេះ​បន្តិច សន្ដិសុខ​សណ្ដាប់ធ្នាប់​ម្នាក់ ត្រូវបានរថយន្ដ​កិន​ស្លាប់យ៉ាង​អាណោចអាធ័ម

ភ្នំពេញ: យោង​តាម​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍​កិន​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់ខណ្ឌ​សែន​សុខ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ កាល​ពី​វេលាម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខស្តុប​ផ្សារជិនជូរី ផ្លូវ២០០៤​កែង​ផ្លូវ​២០១១ សង្កាត់​កាកាប ខណ្ឌពោធិ៍​​សែន​ជ័យ។

ជនរង​គ្រោះ​មិន​ទាន់​បាន​ស្គាល់​អត្ដ​សញ្ញាណ​ច្បាស់​លាស់​នោះ​ទេ ដោយ​ឡែក​រថយន្ដក្រឡុក​ស៊ីម៉ង់ត៍​និង​តៃកុង​ត្រូវ​បាន​ឃាត់​ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច៕