ឆក់​កាបូប​បាន​សម្រេច ភ័យ​ពេក​លោត​ចូល​ទឹក​ស្រះ​ស្មាន​តែ​រួច​ខ្លួន​

ភ្នំពេញ៖ ចោរឆក់​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​វា​យ​សំពង​យ៉ាង​ចាស់​ដៃ ខណះ​ឆក់​​កាបូប​ក្រ​​វ៉ា​ត់​​ចង្កេះ​​ពី​​បុរស​​ម្នាក់​បាន​សំរេច ។ ហេតុ​ការណ៍​នេះ​កេីត​ឡេីង​កាល​ពី​​ម៉ោង​១៨​និង​០០នាទី​យប់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​​ចំណុច​ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប​ សង្កាត់​​ភ្នំពេញ​​ថ្មី​ ខណ្ឌ​​សែន​​សុខ ។

ជន​សង្ស័យ​​ឈ្មោះ​​យ៉ាន វិ​រះ អាយុ២០ឆ្នាំ​មុខ​របរ​​មិន​​ពិត​ប្រាកដ ស្នាក់​នៅ​​ភូមិ​​ទួល​គោក​សង្កាត់​​ទួល​​សង្កែ ​ខណ្ឌឫស្សីកែវ​ចំណែក​ជន​រង​គ្រោះ ឈ្មោះ សេង គ​ន្ធី ភេទ​ប្រុស​អាយុ​៣៤​​ឆ្នាំ​​មុខ​របរ​ មន្ត្រី​រាជ​ការ​ ស្នា​ក់​នៅ​​ផ្ទះ​លេខ​១៤​ផ្លូវ​៤៧​សង្កាត់​​ស្រះចក ​ខណ្ឌ​ដូន​ពេញ ។

បេី​តាម​ប្រភព​នៅ​កន្លែង​កេីត​ហេតុ បាន​អោយ​ដឹង​ថា នៅ​មុន​​កើត​ហេតុ​​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​​ហាត់​ប្រាណ​​មក​លេង​​ឃ្លាំង​​បង​​នៅ​ផ្លូវ​១០​១៩​ក្រោយ​មក​​ក៏​​ជិះ​​កង់​​គោល​បំណង​ត្រ​ឡប់​ទៅ​ផ្ទះ​​វិញ​​ដោយ​​ជិះ​តាម​ផ្លូវ​១០០៣​ក្នុង​ទិស​ដៅ​​​ពី​​ត្បូង​​ទៅ​​ជើង​​ខ​ណះ​​មក​ដល់​​ចំណុច​ខាង​លើ​​ស្រាប់ តែ​​មាន​​ជន​សង្ស័យ​​ម្នាក់​​ជិះ​​ម៉ូតូ​SUZUKI Let’sពណ៌​​ខ្មៅ​​លាយ​​ទឹក​ប្រាក់​មក​ពី​​ក្រោយ​​ធ្វើ សកម្ម​ភាព​​ឆក់យក​​កាបូប​​ពណ៌​ត្រេ​​អ៉ី​​ដែល​​គាត់​​វ៉ា​ត់​​ជាប់​​និង​​ចង្កេះ​​ពេល​នោះ​គាត់​​បាន​​ប្រទាញ​ប្រទង់​​ជា​មួយ​​ជន​សង្ស័យ​ធ្វើ​អោយ​​គាត់​​ដួល​​កង់​​ចំណែក​​ជន​សង្ស័យ​​ក៏​ដួល​ម៉ូតូ​​ដែល ។

ភ្លាមៗ​គាត់​​ស្រែក​ចោរៗ​ធ្វើ​អោយ​​ជន​សង្ស័យ​ភ័យ​​រត់​ចោល​​ម៉ូតូ​​លោត​​ចូល​ក្នុង​ទឹក​ស្រះ​ភ្លាម​ៗ​កម្លាំង​​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​បាល​​ភ្នំពេញ​ថ្មី​​កំពុង​សំរួល​​ចរាចរណ៍​​ក្បែរ​​នោះ​​ឃើញ​​ក៍​​អន្ដរាគ​មន៍​និង​​ចាប់​បាន​​ជន​សង្ស័យ​​ខាង​លើ​ភ្លាម​ៗនិង​បាន​​ដក​ហូត​​កាបូប ពី​​ជន​សង្ស័យ​​ខាង​លើ​​បាន​វិញ​ភ្លាម ។ ប្រភព​​បាន​​ប្រាប់​ទៀត​ថា ​នៅ​ក្នុង​​កាបូប​ខាង​លើ​​មាន​​លុយ​​ជាង​៥០​ដុល្លា​​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​(ស៉ិ​ច​​ប្លើ​ស​​ចំនួន​២​គ្រឿង​​និង​​អិន​​ចុច​ពិល​​មួយ​គ្រឿង កាត​​អេ​ធី​អឹម​​និង​​សម្ភា​រះ​មួយ​ចំនួ​ន ៕