ពល​រដ្ឋ​រិះ​គន់​សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​មាន់​នៅ​សង្កាត់​បឹង​ទំពន់២​

ភ្នំពេញ៖ បង​ប្អូន​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ត្នោត​ជ្រុំ៣ សង្កាត់​បឹង​ទំពន់​២ ខណ្ឌ​មានជ័យ រអ៊ូរ​ទាំ​រឿង​បន​ល្បែង​សុី​សង​សង្វៀន​ប្រជល់​មាន់ បាញ់​អា​ប៉ោង អ្នក​ញៀន​ល្បែង​ទៅ​លេង​ហ៊ោ​​កញ្រ្ជៀវ អុឺង​កង រំខាន​ដល់​ការ​សម្រាក របស់​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន ផ្លូវ​ក្នុង​ភូមិ​សុឹង​ខូវ​ទៅ​ហើយ អ្នក​ចេញ​ចូល​ទៅ​ទី​លាន​ប្រជល់​មាន់​មួយ​នេះ កន្ល​ង​មក​ក៏​បាន ស្រែក​ប្តឹង​អាជ្ញាធរ សមត្ថកិច្ចដែរ តែ​លោក​ធ្វើ​មិន​ដឹង​មិន​ឮ ទើប​តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១១ ខែវិ​ច្ឆិកា ឆ្នាំ​២០១៧ នេះ​ពលរដ្ឋ​ក្នុង​ភូមិ​មាន​ព្រេង​សំណាង ដោយ​សារ កម្លាំង​សមត្ថ​កិច្ច​បឹង​ទំពន់​២ ខណ្ឌ​មានជ័យ​ចុះ​ទៅ​បង្ក្រាប​ចាប់​សង្វៀន​ប្រជល់​មាន់​ខាង​លើ ។

ពលរដ្ឋ​មួយ​ចំនួន​មាន​សាទរ​នឹង​សរសើ​រដល់ កម្លាំង​នគរបាល​ប៉ុស្តិ័ ហ៊ាន​ចុះ​បង្ក្រាប បន​ល្បែង​សុី​សង​ចំណុច​ខាង​លើ ជាស្នា​ដៃ​មួយ​ដ៏​ធំ​ធេង អ្នក​ខ្លះ​ក៏​លើក​ឡើង​ថា​ ប្រតិបត្តិ​​ការ​បង្ក្រា​បរបស់​នគរបាល ចុះ​ទៅ​អនុវត្តន៍​ទាំង​ទើស​ទាល់ ដោយ​សារ​ប្រជាពល​រដ្ឋរិះ​គន់​ច្រើន ពួក​គាត់​រក​ដេក​ពួន​មិន​បាន ម៉ូតូ​បើក​ចេញ​ចូល​មើល​តែ​នាំ​គ្នា​ទៅ​មើល​ល្ខោន​សម័យ​មុន​ទៅ​ហើយ បង្ក្រាប​ចាប់​បាន​តែ​មាន់គក​២​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១ តែ​ប៉ុណ្ណោះ ប្រតិបត្តិ​ការ​បង្ក្រាប​ហាក់​​បី​ដូច​ជា ទូរស័ព្ទ​ប្រាប់​ជា​ដំណឹង​មុន ៕