តាម​​ពិត​​ភោជនីយ៍​​ដ្ឋាន”​ភូមិ​គ្រឹះ​​ទន្លេ” គ្មាន​​ច្បា​ប់​​​អនុញ្ញាត​​សាង​​សង់​​ទេ តែ​អាជ្ញាធរ​បិទ​ភ្នែក

រាជធានី​ភ្នំពេញ: មាន​ភ្ញៀវ​ជា​ច្រើន​នាក់​ហើយ​ដែល​ចូល​ទៅ​ទទួល​ទាន​អាហារ​នៅ​ភោជនី​យ៍​ដ្ឋាន​មួយ​កន្លែង នៅ​ប្រមាត់​ទន្លេ​មេគង្គ មាន​យី​ហោ “ភូមិគ្រឹះទន្លេ ” ស្ថិត​ក្នុង​ភូមិ​កោះ​នរា សង្កា​ត់​និរោ​ធ ខណ្ឌ​ច្បារ​អំពៅ បាន​រិះ​គន់​ម្ចាស់​ភោជនី​យ៍​ដ្ឋាន ក៏ដូច​ជា​បុគ្គលិក​ក្នុង​ភោជនី​យ៍​ដ្ឋាន ពេល​ភ្ញៀវ​ភ្លេច​របស់​មួយ​ភ្លេត​គឺ​បាត់ ហើ​យ​សុំ​វិញ​មិន​អោយ​ឡើយ ។

ជា​មួយ​នឹង​បាតុ​ភាព​ខាង​លើ​នេះ ភ្ញៀវ​ដែល​ទៅ​គាំទ្រទទួល​ទាន​អាហារ​នៅ​ទី​នោះ រអ៊ូរ​ទាំ​ថា អ្នក​ខ្លះ​គាត់​ធ្លាប់​នាំ​ភ្ញៀវ​ទៅ​ហូប​អស់​រ៉ាប់​រយ​ដុល្លារ​ញឹក​ញ៉ាប់​ណាស់ តែ​គ្រាន់​តែ​ភ្លេច​សម្ភា​រះ​មួយ​ភ្លេច​សោះ បែរ​ជា​ទៅ​សុំ​វិញ ត្រូវ​បុគ្គលិក​ឆ្លើយ​ថា មិន​បាន​ឃើញ​សោះ តែ​ធាតុ​ពិត មាន​សាក្សី​ច្រើន​នាក់​ណាស់​ដែល​ឃើញ​ថា ភ្ញៀវ​ភ្លេ​ច​សម្ភារះ​នៅ​ទី​នោះ ហើយ​បាត់​ដោយ​សារ​បុគ្គ​លិក​បន្លំ​យក ។

ជា​មួយ​នឹង​បាតុ​ភាព​ដ៏​អាក្រក់​បែប​នេះ មេការ​ប្រចាំ​ភោជនីយ៍​ដ្ឋាន​បាន​និយាយ​ដោះ​សារ។ថា បុគ្គលិក​គាត់​ទាំង​អស់​ប្រសិន​បើ​យក​របស់​ភ្ញៀវ​ដែល​បាន​ភ្លេច គឺ​គាត់​នឹង​បញ្ឈប់​ពី​ការងារ​ភ្លាម ប៉ុន្តែ​បើ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​បុគ្គលិក​ដែល​គេ​សង្ស័យ​ថា យក​ទ្រព្យ​សម្បត្តិ​ភ្ញៀវ​បាន​ត្រឹម​តែ​និយាយ​ដោះ​សារ​ថា ខ្លួន​មិន​បាន​ឃើញ​អ្វី​ទាំង​អស់ រយះ​ពេល​ដែល​ភ្ញៀវ​ចេញ​ផុត តែ​ការ​ពិត នេះ​ជា​ពាក្យ​ដោះ​សារ​តែ​ប៉ុណ្ណោះ ។

​ជុំវិញបញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មួយ​រូប​បាន​ជួយ​ទំនាក់​ទំនង​សុំ​របស់​ដែល​ភ្ញៀវ​បាត់​ពី​ទី​តាំង​ខាង​លើ​នេះ​មក​វិញ តែ​ទាំង​តំណាង​ម្ចាស់​ទី​តាំង ក៏​ដូច​ជា​បុគ្គលិក​បាន​ត្រឹម​ប្រើ​ពាក្យ​ស្បថ​ស្បែរ​ថា​មិន​បាន​ឃើញ​អ្វី​ទាំង​អស់ ។ រីឯ​ម្ចាស់​របស់​ដែល​បាន​បាត់​របស់​នៅ​ទី​តាំង​ខាង​លើ​នេះ​ហ៊ានស្បថ អោយ​ខ្លួន​ស្លាប់​តៃ​ហោ​ង ប្រសិន​បើ​ខ្លួន​មិន​ស្លាប់​នៅ​ទី​នោះ ហើយ​ក៏​ចប់​រេឿ​ង​ជា​មួយ​គ្នា​តែ​ម្តង​ទៅ ។

តែ​ទាំង​តំណាង​ម្ចាស់​ទី​តាំង ក៏ដូច​ជា​ម្ចាស់​ទី​តាំង និង​បុគ្គលិក ប្រមាណ​ជា​៣​នាក់ មិន​ហ៊ាន​ស្បត់​ធ្ងន់​ធ្ងរ​បែប​នេះ​ឡើយ ។​គួរ​បញ្ជាក់​ថា របស់​ដែល​ភ្ញៀវ​បាត់​ខាង​លើ​នេះ មិន​មែន​ជា​របស់​សំខាន់​អ្វី​ឡើយ ប៉ុន្តែ​វា​ជា​ទម្លាប់​មិន​ល្អ ដែល​អ្នក​រក​ស៊ី​អាជីវ​កម្ម ហើយ​ភ្ញៀវ​ភ្លេច​សម្ភារះ​បន្តិច​បន្តួច​មិន​រក្សា​ទុក​អោយ​ភ្ញៀវ ដូច្នេះ​ជា​ហេតុ ធ្វើ​អោយ​ភ្ញៀវ​រៀង​ចាល​លែង​ចង់​ទៅ​ទទួល​ទាន​នៅ​ទី​នោះ​ទៀត​ហើយ ។

អាជ្ញា​ធរ​មូល​ដ្ឋាន​មួយ​ម្នាក់​​បាន​បង្ហើប​ប្រាប់​ថា ទី​តាំង​ភោជនី​យ៍​​ដ្ឋាន​ “ភូមិ​គ្រឹះ​ទន្លេ ” នេះ​គ្មាន ច្បាប់​អនុញ្ញាតសាង​សង់​ទេ ប៉ុន្ដែ​​បច្ចុប្បន្ន​គេ​ឃើញ​ម្ចាស់​ទី​តាំង​ពន្លូត​​កញ្ចះ​ហៀ​ចូល​ដង​ទ​ន្លេ​រ​​ដែល​ជា​តំបន់​ហាម​ឃាត់​មិន​អោយ​មាន​ការ​​សាង​សង់​បែប​អាណាធិប​តេយ្យ​ដូច​ម្ចាស់​ទី​តាំង​ខាង​លើ​នេះ​ទេ​ ៕