KTV​ផ្លូវ​២០០៤​​មិន​គោរព​កិច្ច​សន្យា អាជ្ញា​ធរ​ចុះ​បិទ​ទ្វាសិន​​ហើយ​

ភ្នំពេញ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ផ្អាក​អាជីវ​កម្មKTV យីហោ ឌឹ​ខលល័រ ជា​​បណ្តោះ​​អាសន្ន បន្ទាប់​ពី​ហាង​ខាង​លើ មិន​គោរព​នូវ​កិច្ច​សន្យា ជា​មួយ​អាជ្ញា​ធរ​កន្លង​ពោល​នៅ​បន្ត​ភាព អន្តិសុខ គ្មាន​ស​ណ្តា​ប់​ធ្នាប់ ដេញ​ចាប់​ម៉ូយ ប្រសេច​ប្រសាច​នៅ​ពេល​យប់ បាត់​បង់​អស់​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ។

ការ​ចុះ​បិទ​ហាង​KTV ខាង​លើ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ដែល​ទី​តាំង​ស្ថិត​នៅ​តាម​ផ្លូវ​២០​​០៤​ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​របស់​លោក ហែម ដារិទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដឹកនាំកម្លាំង​ដោយលោក យិន គា នា​យ​ក​រដ្ឋ​​បាល​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ តាម​បញ្ជា​របស់​​លោក​​អភិបាល​ខណ្ឌ ។
កន្លង​មក​សាលា​ខណ្ឌ​បាន​ហៅ អញ្ជើញ​ម្ចាស់ ថៅ​កែ ហាង ខារ៉ាអូខេ កន្លែង​ផឹក​សុី​​ទាំង​អស់ ពន្យល់​ណែ​នាំ​ជុំ​វិញ ការ​ចូល​រួម​រក្សា​សុវត្តិ​ភាព សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ហើយ​ក៏​ដោយ តែ​ផ្ទុយ​ទៅ​វិញ ម្ចាស់​ទីតាំង ថៅ​កែហាង​ខា​រ៉ា​អូខេ យី​ហោ ឌឹខលល័រ KTV នៅ​តែ​បណ្តោយ​ឲ្យ បុគ្គលិក​របស់​ខ្លួន បង្ក​ភាព​រញ៉េ​រញ៉ៃ ជិះ​ម៉ូតូ រត់​ប្រដេញ​ចាប់​ដណ្តើម​ម៉ូយ គ្មាន​សណ្តាប់​ធ្នា​ប់ បង្ក​អសន្តិសុខ​ក្នុង​មូល​ដ្ឋាន​ពុំ​រង​ចាល​ទង្វើរ​និង​សកម្ម​ភាព បែប​នេះ​ដ​ដែល​ៗ។ ទង្វើរ​របស់​បុគ្គលិក​ហាង​ខាង​លើ ជះ​ឥទ្ធិ​ពល​អា​ក្រក់ ក្នុង​សង្គម ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​នេះ ត្រូវ​បាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ពោធិ​សែន​ជ័យ ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​បិទ​ផ្អាក អាជីវ​កម្ម​ជា​បណ្តោះ​អាសន្ន រងចាំ​សម្រេច​ជា​ក្រោយ ៕