បង​ស្ម័គ្រ​អូន​ស្មោះ​ក្នុង​ថ្ងៃ​អុំទូក បង​ប្រុស​អូន​មក​ទាន់​ប្តឹង​បង​​ដាក់​គុក​បាន​សម្រេច

ភ្នំពេញ៖ យោងតាម​ប្រភព​ពី​សមត្ថកិច្ច​នគបាល​ខណ្ឌ​មាន​ជ័យបាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​លោក សាន សុផាត ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​យុវជន​ម្នាក់ ដែល​បាន​រួម​ភេទ​ជា​មួយ​សង្សារ ដែល​មិន​ទាន់​គ្រប់​អាយុ ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូ​ក ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ ស ម​២ ដើម្បី​រង​ចាំ​បន្ត​នីតិវិធី​នា​ពេល​ក្រោយ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លោក កុល បុន ជា​តំណាង​អយ្យការ បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ ១៧​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​ជួល​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌ​មាន​ជ័យ​ពី​បទ អំពើ​រួមភេទ​ជា​មួយ​អនី​តិជន​ក្រោ​ម​អាយុ ១៥​ឆ្នាំ ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី​០​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណា​ក់​យី​ហោ ៣៤១ យោង​តាម​មាត្រា​៤២​នៃ​ច្បា​ប់​ស្តី​ពី ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

គួរ​រំលឹក​ថា សមត្ថកិច្ចខណ្ឌ​មានជ័យ​បាន​ឃាត់​ខ្លួ​ន​ជន​ត្រូវ​ចោទ​ខាង​លើ កាល​ពី​ថ្ងៃ​ទី​០៤ ខែវិ​ច្ឆិកា តាម​បណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដោយ​ចោទ​ប្រកាន់​ថា ជន​ត្រូវ​ចោទ​បាន ចាប់​រំលោ​ភ​ជន​រងគ្រោះ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ យី​ហោ ៣៤១។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ត្រូវ​ចោទ​បាន​សារ​ភាព​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា រូបគេ​បាន​ចូល​លេង​ក្នុង​ក្លឹប​កម្សាន្ត​មួយ ហើយ​ក៏​បាន​ជួប​គ្នាជាមួយជនរងគ្រោះឈ្មោះ ត ន ដ វ ន និង​មិត្តភក្តិស្រីនាងម្នាក់ទៀត។ នៅ​យប់​នោះ​ពួក​នាង​ទាំង​២​នាក់ បាន​សុំ​អង្គុយ​លេង​សាឡុង​ជា​មួយ​គ្នា និង​ផឹក​ស៊ី រហូត​ដល់​យប់​ជ្រៅ។
ដោយ​ស្រវឹង និង​ងងុយ​ដេក ពួក​គេ​បាន​នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់ យីហោ ៣៤១ ដោយ​ជួល​បន្ទប់​២​ផ្សេង​គ្នា គឺ​បន្ទប់​លេខ​១០៤ និង​១០​៥ ដោយ​ខ្លួន​ដេក​ក្នុង​បន្ទប់​១០៤ ចំណែក​នាង​ៗ​ទាំង​២​នាក់​ដេក​ក្នុង​បន្ទប់​១០៥ ។

លុះ​ដល់​រសៀល​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នាង​ៗ​ទាំង​២​នាក់ បាន​ឱ្យ​ខ្លួន​ចុះ​មក​ទិញ​បាយ​ហូប​ពេល​ត្រឡ​ប់មក​វិញ​ត្រូវ​បង​ប្រុស នាងៗ ក៏បាន​ឃាត់​រូប​គេ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មានជយ័​តែ​ម្តង​ដោយ​ចោទ​ថា ខ្លួន​បាន​ចាប់​រំលោភ​ប្អូន​ស្រីរបស់​គេ៕