តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្គើន​បទ​បញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ៖ កាល​ពេល​ថ្មី​ៗ​កន្លង​មក​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា​យ៉ាង​តឹង​រឹង​ដល់​មន្ដ្រី​តាម​មូល​ដ្ឋាន​ឲ្យ​លុប​បំបាត់​អស់​រាល់​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​​អេ​​ឡិច​​ត្រូ​និច ហ្គេម​បាញ់​ត្រី ជ្រក​ក្រោម​ផ្លាក​សេវា​កម្ម​អ៉ិន​ធឺណេត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ។ ប៉ុន្ដែ​ជាក់​ស្ដែង​កាល​​​​ពី​ថ្ងៃ​ទី៣១​ខែវិ​ច្ឆិកាឆ្នាំ​២០១៧​អាជ្ញា​ធរ​ខណ្ឌ​ច្បាប់​អំពៅ​បាន​​បង្ក្រាប់​ជាក់​ស្ដែង​​ឃាត់​ប្រុស​ស្រី​០៤​នាក់​:
-ទី១ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរមុខ​របរ អ្នក​មើល​ការ​ខុស​ត្រូវ​ហ្គេម​បាញ់​ត្រី ស្នាក់​នៅភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ ។
-ទី​២​ឈ្មោះទូច រិទ្ធីយ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​លក់​នំ​ប៉ាវ ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំ​ពៅ ។
-ទី​៣​ឈ្មោះ គង់ ឆវ័ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ រត់​តុ​ការ ស្នាក់​នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌច្បារអំពៅ។ និង​ទី​៤​ឈ្មោះ ហ្វាង យ៉ាំងណាំ ភេទប្រុស អាយុ​៣៩​ឆ្នាំ ជន​ជាតិ​វៀត​ណាម មុខ​របរ លក់​ស៊ុប ស្នាក់​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំ​ពៅ លុះ​ដល់​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកាឆ្នាំ២០១៧ ពេល​​​បញ្ជូន​មក​ដល់​តុលាការ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ដោះ​លេង​ទៅ​វិញ​ភ្លាម​ៗ​ដែល​​មហា​ជន​ដឹង​រឿង​ ចាត់​​​ទុក​ថា​​ជា​ការ​​ថ្គើន​​និង​​បទ​បញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ ។

គួរ​​រំលឹក​​ថា កាល​​ពី​​យប់​​ថ្ងៃ​​ទី​៣១ ខែ​តុលា ឆ្នាំ​២០​១៧​កន្លង​ទៅ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​បង្រ្កាប​ទី​តាំង​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ប្រភេទ ហ្គេម​បាញ់​ត្រី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេ​តុង ភូមិ​ជ្រោយ​បាសាក់​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ។ នៅ​ក្នុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ី​សង​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ ចំនួ​ន ៤​នាក់​ខាង​លើ​និង​ដក​ហូត​នូវ​វត្ថុ​តាង​រួម​មា​ន៖
-ទូហ្គេម​បាញ់​ត្រី​ចំនួន ២ទូ
-កង្ហារ ចំនួន ២គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
-កៅអី ចំនួន ៦
-លុយ ចំនួន ៦ម៉ឺនរៀល
-និងសៀវភៅកត់ ពង់ ចំនួន ១ក្បាល ។