ប្រើ​ដៃ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ បណ្តាល​ឱ្យ​​របួស​ធ្ងន់

ភ្នំពេញ: ជន​សង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​​ទំពុន​ទី​១ ធ្វើ​ការ​ឃាត់​ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​សន្ថវះ​លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ បណ្តា​ល​អោយ​រង​របួស​ធ្ងន់ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សន្សំ​៥ សង្កាត់​បឹង​ទំពុន​១ ខណ្ឌ​មាន​ជ័យ ។

ជន​សង្ស័យ​មាន​ឈ្មោះ នុំ ចាន់ណាក់ ភេទ​ប្រុ​ស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ( ចំណុច​កើត​ហេតុ​ខាង​លើ ) ។ ជន​សង្ស័យ​ជា​មុខ​សញ្ញា​ជាប់​ពន្ធ​នាគារ និង​ជន​ប្រើ​ប្រាស់​ថ្នាំញៀន​យ៉ាង​សកម្ម ។

តាម​ប្រភព​ព័ត៌​មាន​អោយ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី៧ ខែ​ឆ្នាំ​ខាង​លើ ក្មេង​ស្រី​រង​គ្រោះ បាន​ចេញ​មក​រត់​លេង​នៅ​ខាង​ក្រៅ​បន្ទប់​ផ្ទះ​ជួល ជា​មួយ​ក្មេងៗ​ក្នុង​ភូមិ​២,​៣​នាក់​ផ្សេង​ទៀ​ត ។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ក្មេងៗ ភូមិ​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ជា​ហេតុ​ធ្វើ​អោយ​ជន​សង្ស័យ​ឃើញ​ខាង​លើ ឃើញ​ក្មេង​ស្រី​រងគ្រោះ​ឈរ​តែ​ម្នាក់​ឯង ក៏​ចាប់​ខ្ទប់​មាត់​ចូល​ក្នុង​បន្ទប់​ផ្ទះ​ជួល​អ្នក​ជិត​ខាង​ក្បែរ​នោះ ធ្វើ​សកម្មភាព​រំលោភ​សេ​សន្ថវះ ដោយ​ប្រើ​ដៃ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​អោយ​ហូរ​ឈាម​ពេញ​បន្ទប់​រង​របួស​ធ្ងន់​ធ្ងរ ។

ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ក្មេង​ស្រី​រងគ្រោះ​បាន​រត់​ចេញ​មក​ក្រៅ ស្រែក​​អោយ​គេ​ឯង​ជួយ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ក្បែរ ជួយ​អន្តរាគមន៍​នាំ​ទៅ​មន្ទីរ​ពេទ្យ និង​ខល​ទូរស័ព្ទ​ទំនាក់​ទំនង​ទៅកាន់​អាណាព្យាបាល​ដែល​កំពុង​ធ្វើការ​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែនជ័យ អោយ​មក​ជួយ​មើល​កូន​ស្រី ផង​ដែរ ។ ដោយ​ឡែក​ជន​សង្ស័យ ក្រោយ​ធ្វើ​សកម្ម​ភាព​​រួច បាន​រត់គេច​បាត់​ស្រមោល​តាំង​ពី​ល្ងាច​ថ្ងៃ​កើត​ហេតុ លុះវេលា​ព្រឹក​ឡើង​ជន​រូប​នោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ក៏ត្រូវ​កម្លាំង​នគរបាល​មូល​ដ្ឋាន​ចុះ​ធ្វើ​ការឃាត់​ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ ប៉ុស្តិ៍​រដ្ឋ​បាលនគរបាល​បឹង​ទំពុន​១ រង​ចាំ​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ។ ដោយ​ឡែក​ក្មេង​ស្រី​រង​គ្រោះ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ ដោយ​សារ​នាង​ត្រូវ​រង​របួស​ទ្វារ​មាស​ធ្ងន់​ធ្ងរ​ខ្លាំង ៕