Update: បាញ់​​នារី​២​នាក់​​១​គ្រាប់​ធ្លាយ​មាត់ ប្លន់​យក​ម៉ូតូ Scoopy សេរី​ឆ្នាំ​២០១៨​មួយ​គ្រឿង​គេច​​​ខ្លួន​បាត់​

ភ្នំពេញ៖ នារីម្នាក់​រងរបួស​ធ្ងន់​បន្ទាប់​ពី​ក្រុម​ចោរ​ធ្វើ​ការ​បាញ់​ប្រហារ​ប្លន់​យក​ម៉ូតូ​Scoopy​សេរី​ឆ្នាំ​២០១៨​មួយ​គ្រឿង​នៅ​ខណ្ឌ​៧មករា កាល​ពីម៉ោង​​ជាង​៩​យប់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧

បើ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា​មុន​កើ​ត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​ដើរ​មក​ជិត​កន្លែង​កើត​ហេតុ​ត្រង់​ផ្លូវ​លេខ​១៤៩ ក្នុង​សង្កាត់​វាល​រង់​ខណ្ឌ​៧​មករា លុះ​ដើរ​មក​ដល់​ស្រប​ពេ​ល​នោះ​ក៏​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Scoopy សេរី​២០១៨ មក​ដល់​ដែរ ពេល​នោះ​ជន​ប្លន់​ប្រដាប់​អាវុធ​បាន​ដក​កាំ​ភ្លើង​បាញ់​មក​លើ​នារី​រងគ្រោះ​ត្រូវ​ចំ​មាត់​រង​របួស​ធ្ងន់ ហើយ​ភ្លាម​នោះ​ជន​ដៃ​ដល់​ដែល​ជា​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​យក​ម៉ូតូ​របស់​នារី​រងគ្រោះ​ជិះ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​តែ​នារីរង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​នៅ​កន្លែង​កើត​ហេតុ​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើត​ហេតុ​គេ​បាន​ឃើញ​សមត្ថកិច្ច​ចុះ​ម​ក​ផង​ដែរ តែ​ទោះ​ជា​យ៉ាង​ណា ការ​បាញ់​ប្លន់​នោះ​បាន​សម្រេច ហើយ​ម្ចាស់​ម៉ូតូជា​នារី​ដែល​ជិត​ការ​ក៏​រង​របួស​ធ្ងន់​ផង​ដែរ ៕