ជន​សង្ស័យ​២​នាក់ អង្គុយ​លក់​គ្រឿង​ញៀន​នៅ​លើ​​តូប​ដូចលក់​​ត្រី

ភ្នំពេញ៖ ជន​សង្ស័យ​២​នាក់ អង្គុយ​លក់​គ្រឿ​ង​ញៀន​​នៅ​​លើ​​តូប​ហាក់​​បី​​ដូច​​ជា ​អង្គុយ​លក់​ត្រី សាច់ គ្មាន​ខ្លាច​ញញើត អ្វី​ទាំង​អស់​តាម​ផ្លូវ​ក្នុង​ភូមិ ទីបំផុត​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ ល្បាត​ប្រទះ​ជួប​ក្របួច​បាន២​នាក់ កាល​ពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុង​ភូមិ​​ថ្ម​គោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌពោធិ​សែន​ជ័យ សមត្ថកិច្ច ដកហូតបាន​ថ្នាំញៀន​១៦​កញ្ច​ប់ និង​សម្ភារៈ​វិច​ខ្ចប់​មួយ​ចំនួន​ទៀត ។

​ជន​សង្ស័យ ជា​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​ទាំង​២​នាក់​ឃាត់​ខ្លួន​បាន​ទី១ ឈ្មោះ ផាត ចំរើន ភេទ​ប្រុស អាយុ​១​៩​ឆ្នាំ មុខរ​បរ មិន​ពិត​ប្រាកដ មាន​ទី​លំ​នៅ​កន្លែង​កើត​ហេតុ ដកហូត​បាន​ថ្នាំ​ញៀន​១០​កញ្ចប់ ។ ទី២ ឈ្មោះ ម៉េត សំបូរ ភេទ​ប្រុស ៣៨ឆ្នាំ មុខរបរ ចាក់​មេក្រូ មាន​ទី​លំ​នៅ ក្បែរ​កន្លែង​កើតហេតុ ដក​ហូត​បាន​ថ្នាំ​ញៀន​៦​កញ្ចប់ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោម​បញ្ជា​របស់​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ជម្រុញ​ឲ្យ​កម្លាំង បណ្តា​ជំនា​ញពាក់​ព័ន្ធ ក្នុង​ខណ្ឌ​យក​ចិត្ត​ទុក​ដាក់ បង្កា​និង​បង្ក្រាប​រាល់​បទ​ល្មើស ក្នុង​មូល​ដ្ឋាន ដើម្បី​ធានា​សុវត្តិ​ភាព សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ ទើប​កម្លាំង​អន្តរាគមន៍​ខណ្ឌ ចុះល្បាត​ក្នុង​មូល​ដ្ឋាន ប្រទះ​ឃើញ​ជន​សង្ស័យ នៅ​អង្គុយ​ដាក់​លក់​ថ្នាំញៀន​លើ​តូប ដូច​អង្គុយ​លក់​ត្រី បង្ក្រាប​ចាប់​ខ្លួន​បាន​២​នាក់ ដកហូត​ថ្នាំ​សរុប​ចំនួន​១៦​កញ្ចប់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ជន​សង្ស័យ​ទាំង​២​នាក់ ក្រោយ​ពី​ឃាត់​ខ្លួន​បា​ន នាំ​ទៅ​សាក​សួរ​នៅ​ផ្នែក​ជំនាញ​អធិការ​ដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី ៕