លោក ម៉ៃ សុគន្ធ សង្ស័យ​ថា ពេជ្រ ថៃ មាន​អាយុ ១៦​ឆ្នាំ

រាជធានី​ភ្នំពេញ៖ កវី​តូច កុមារា ពេជ្រ ថៃ ម្ចាស់​ពាន The voice Kids Cambodia រដូវ​កាល​ទី​១ ក្តាប់​បាន​ឱកាស​កើប​លុយ​ភ្លាមៗ ក្នុង​ព្រឹត្តិការណ៍​នៃ​កម្មវិធី​បុណ្យ​អុំទូក ពី​ឆាក​ខនសឺត​ធំ និង​បាន​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​សុទ្ធតែ​ជា​កំពូល​តារា​ចម្រៀង​ល្បីៗ​រួម​ទាំង​គ្រូ​បង្វឹក​របស់​ខ្លួន​គឺ​លោក ព្រាប សុវត្ថិ ទៀត ដែល​ធ្វើ​ឲ្យ​សំឡេង​គាំទ្រ កុមារា ពេជ្រ ថៃ យ៉ាង​ច្រើន​រំពង​ទះដៃ​ផ្អើល​ព្រឹត្តិការណ៍​បុណ្យ​ជាតិ​នេះ។

លោក ម៉ៃ សុគន្ធ ដែល​មាន​រហ័ស​នាម​ថា ជួប​ទើស បាន​សង្ស័យ​ថា កវី​តូច ពេជ្រ ថៃ ដែល​ជា​ម្ចាស់​ពាន​នោះ ដោយ​យោង​លើ​ពណ៌​សម្បុរ​ស្បែក​ថា មិន​សម​ជា​កុមារា វ័យ​១២​ឆ្នាំ​ក្នុង​ការ​ប្រកាស​អាយុ ក្នុង​កម្មវិធី​ប្រលង​ឲ្យ​សម នឹង​កម្មវិធី​ប្រលង ចម្រៀង​កុមារ។

លោក ម៉ៃ សុគន្ធ បាន​សរសេរ​រិះគន់ ពេជ្រ ថៃ នៅ​ក្នុង​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ «វា​ដូច​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ សំរាប់​ក្មេងៗ​ដែល​ចូលរួម​ប្រលង​ហើយ​មាន​អាយុ​ពិត បើ ពេជ្រ ថៃ មិន​មែន​ជា​ក្មេង​អាយុ 12ឆ្នាំ បើ​តាម​ការ​សង្កេត​អត្តចរិត និង​កាយវិការ​សម​តែ​ជា​មនុស្ស​ពេញវ័យ 16 ឆ្នាំ​រឺ​ក្រោម​ហ្នឹង​តិចតួច (មនុស្ស​ក្រិន​ដូច​នាយ​ក្រិន) បើ​គួរ​ពុំគួរ​សូម​សំណូម​ពរ​អោយ​គណៈកម្មការ The Voice Kids world ធ្វើ​ការ​ពិនិត្យ​ទៅ​លើ DNA សរីរាង្គ​និង​ធ្មេញ​របស់ ពេជ្រ ថៃ ប្រហែល​ជា​បាន​ដឹង​ខ្លះ​ពី​អាយុ​ពិត​របស់​ម្ចាស់​ពាន៕»