ជន​ជាតិ​ចិននិងវៀតណាម​ម្នាក់​រង​របួស​ធ្ងន់​៣នាក់​

ខេត្ត​ព្រះសីហនុ៖ ​រថយន្ត​​២​គ្រឿង​បុក​​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ជនជាតិ​ចិននិង​វៀត​ណាម៣នាក់​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពីវេលាម៉ោង​១៣និង៤០នាទី​ ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​​​​ ឆ្នាំ​២០១៧​ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ក្នុង​ភូមិ​មនោរម្យ​ ឃុំ​តានៃ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​ ។

គ្រោះ​ចរាចរណ៍​មួយ​រវាង​រថយន្ត​​មួយ​គ្រឿង​ម៉ាក​ HIGHLANDER ពណ៌​​ស្ករ​ ពាក់​​ស្លាក​លេខ​​ភ្នំពេញ​​2AJ-0114 បើកបរ​ដោយ​ឈ្មោះ​​ HAO LAIPING ភេទ​ ប្រុស​​អាយុ​42ឆ្នាំ​ ​ជន​ជាតិ​​ចិន​ មាន​​អ្នក​រួម​ដំណើរ​​ម្នាក់​​ មាន​​ទិស​ដៅ​​ពី​​ខេត្ត​​ព្រះ​សីហនុ​​​​ ទៅ​​ភ្នំពេញ​ ដល់​ចំណុច​ខាង​លើ​ ក៏​បាន​​បុក​​នឹង​​រថយន្ត​មួយ​គ្រឿង​​បញ្ច្រាស​​ទិស​​គ្នា​ ម៉ាក​ HIGHLAN​DER ពណ៌​ប្រផេះ​​ដូច​គ្នា ពាក់​​ស្លាក​​លេខ​ ភ្នំពេ​ញ​2AQ-3136​ បើក​បរ​​ដោយ​​ឈ្មោះ​យឹម​ វុទ្ធី​ ភេទ​ ប្រុស​ អាយុ​​39​ឆ្នាំ​ មុខរបរ​ បេីក​រថយន្ដ​​តាក់​ស៊ី​ មាន​ទី​លំ​នៅ​​ភូមិ​​ព្រែក​​ព្រីង​ រាជធានី​​ភ្នំពេញ​ មាន​​អ្នក​រួម​ដំណើរ​​ម្នាក់​ ជន​ជាតិ​​វៀត​ណាម ​​។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច​ចុះ​ទៅ​​ធ្វើ​ការវាស់​វែង​និងអូស រថយន្ដទាំង២គ្រឿង​យក​មក​​រក្សា​ទុក​​នៅ​​អធិការ​​ដ្ឋាន​​នគរ​បាល​ស្រុក​​ព្រៃ​នប់​ ដេីម្បី​​រង់​ចាំ​​ការ​ដោះ​ស្រាយ​បន្ត ៕